ថ្មីៗនេះគេបានឃើញពិធីការិនីរូបរាងតូចច្រលឹងអ្នកនាង ឈិន សុធារី បានបង្ហាញរូបស្រីវ័យក្មេងម្នាក់ ដែលជាតួថ្មី នៅក្នុងហ្វេសប៊ុកជាសាធារណៈ ដែលនាងអះអាងថា ជាស្រីស្នេហ៍របស់លោក សុវណ្ណ មករា ជាស្វាមី ហើយថែមទាំងឆ្លើយដាក់នាងជាប្រពន្ធដើម ដែលធ្វើអោយនាងទ្រាំមិនបាន ។

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ អ្នកម្តាយនៃកូនភ្លោះពីររូប ឈិន សុធារី បានបង្ហាញរូបថតស្រីរូប នេះ ប្រមាណជា ១៩ សន្លឹក ដោយសរសេរថា «បងប្អូនប្រិយមិត្តនិងអ្នកគាំទ្រ នាងខ្ញុំទាំងអស់ សូមជួយ អោយយោបល់នាងខ្ញុំបន្តិច តើរូបប្អូនស្រីម្នាក់នេះ គាត់មានមុខមាត់ស្អាតទេ ? សុភាព ស្លូត ញេញ រឺឆ្នាស់ ? ឈ្លើយ ? ព្រហើន ? ថ្លើមធំ ? រឺគួរឱ្យស្រលាញ់ ? នេះជាជំហានទីមួយ» ។

អ្វីដែលកត់សំគាល់ នោះ ឈិន សុធារី បានឆ្លើយតបទៅនឹងមិត្តភក្តិក្នុងហ្វេសប៊ុកថា «ជាតួថ្មី ហើយសម្តែងបានល្អពូកែសព្វគ្រប់…ប្តីបងក៏ចាញ់ស្រី មួយនេះដែរ» ។ «ទ្រាំច្រើនខែមកហើយនិយាយល្អមិនស្តាប់ ថែមទាំងព្រហើនឈ្លើយដាក់យើងជាប្រពន្ធដើម មើលងាយយើងគ្រប់យ៉ាងឃើញខ្ញុំស្លូតពេក» ។

ចុងក្រោយ ឈិន សុធារី បានបន្ថែមថា «ជាស្រីសំរាប់តែកំដរ អារម្មណ៍ប្រុសៗអ្នកណាក៏ស្រួលបានដែរប្រហែសមិនបានទេគួរអោយខ្លាច បងប្អូនបើមានប្អូនប្រុសរីបង ប្រុសសូមប្រុងប្រយ័ត្នស្រីរូបនេះស្អាតតែមុខ ដើរតែហុចអោយប្រុសទេ» ។ មានការបង្ហើបថា ដោយសារឈឺចិត្តខ្លាំងពេកទើប ឈិន សុធារីដាច់ចិត្តទម្លាយរូបថតស្រីស្នេហ៍ របស់ស្វាមីខ្លួនដែលគេស្គាល់ថាជាតារាពន្លកថ្មី ជាសាធារណៈនៅក្នុង សង្គមហ្វេសប៊ុក ។ រហូតមកដល់ ពេលនេះគេ មិនទាន់ ឃើញមានប្រតិកម្មពីសំណាក់តារាថ្មីម្នាក់នោះទេ ៕ ចេនី

ប្រភព៖ pmhotnews