តុលាការប្រជាជនដែលពោរពេញដោយកំហឹង ស្ថិតក្នុងភូមិមួយនៃទីក្រុង Reyes ប្រទេស Bolivia កាលពីរសៀលចុងសប្តាហ៍មុននេះ បាននាំគ្នាកាត់បុរសម្នាក់ដែលបានរំលោភ និងសម្លាប់ក្មេងស្រីអាយុ ៤ ឆ្នាំ ដោយនាំគ្នាវាយដំយ៉ាងសាហាវបំផុត រហូតដល់ស្លាប់យ៉ាងវេទនា តាមរយៈការគប់ដុំថ្ម វាយនឹងដំបង… ។ យ៉ាងណាមិញ វីដេអូនៃហេតុការណ៍ដ៏សាហាវនេះ ត្រូវបានថតកាលពីថ្ងៃទីសៅរ៍ (១២ វិច្ឆិកា ២០១៦) ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Elvis César Alcázar អាយុ ៣៧ ឆ្នាំ បានចាប់ក្មេងស្រីអាយុ ៤ ឆ្នាំ ម្នាក់ និងយកទៅរំលោភរួចសម្លាប់យ៉ាងព្រៃផ្សៃ ខណៈឪពុកម្តាយរបស់នាងទៅចូលរួមពិធីបុណ្យសពគេជិតខាង ។

នៅក្នុងអំឡុងពេលព្រឹក គ្រួសារកុមារីរងគ្រោះបានប្រកាសប្រាប់អ្នកជិតខាង អំពីការបាត់ខ្លួនកូនស្រីពួកគាត់ ដែលសាកសពរបស់នាង ក្រោយមកត្រូវបានរកឃើញ ស្ថិតក្នុងកាយអាក្រាតននលគក ពីអំពើរំលោភសេពសន្ថវៈ ។ ដោយឃើញបែបនេះ ពួកអ្នកភូមិបានផ្ទុះកំហឹងយ៉ាងខ្លាំងក្លាគ្រប់ៗគ្នាតែម្តង និងស្វែងរកជនចាប់រំលោភ ។

… មនុស្សប្រហែល ៣០០ នាក់ បានប្រញាប់ប្រញាល់ទៅកាន់ប៉ុស្តិ៍ប៉ុលីស និងបានគ្រប់គ្រងអូសក្បាលពីដៃប៉ូលីស រួចនាំគ្នាចាប់កាត់ទោស ទៅតាមកំហឹងរបស់ពួកគេម្នាក់ៗ រហូតស្លាប់យ៉ាងវេទនាតែម្តង ។ ពួកអ្នកភូមិបន្ទាប់មក បានយកខ្សែទាក់កជនរូបនេះ អូសកាត់ដងផ្លូវ រួចចងភ្ជាប់នឹងដើម ដើម្បីឲ្យជនដែលមានចិត្តឃោរឃៅមួយចំនួនបានឃើញជាសាធារណៈ ៕

15137564_1329797517033417_1438457869741808268_o 15138581_1329799650366537_6859215865116293209_o fftyy seww