ខេត្តកំពត៖ ករណីដ៏អាម៉ាស់ដែលប្រពន្ធតាមទាន់ប្តី កំពុងសែនព្រេនជាមួយស្រីថ្មី នេះបានបង្កការភ្ញាក់ផ្អើល នៅព្រលប់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងភូមិដំបងក្រាស់ ឃុំកំពង់ ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។បើតាមមន្ត្រីនគរបាលដែលបានចុះទៅ ឃាត់ខ្លួនជន សង្ស័យប្រាប់ឲ្យដឹងថា បុរសដែលលួចមកសែនព្រេនជាមួយស្រីថ្មីផិតក្បត់ប្រពន្ធដោយខុសច្បាប់នេះឈ្មោះ ទេព ផាត អាយុ៥២ ឆ្នាំ មានមុខរបរជាគ្រូបង្រៀន រស់នៅភូមិ កន្លង់ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។ រីឯស្ត្រីដែលកំពុងរៀបចំសែនព្រេនជាមួយបុរស កំហូចនេះឈ្មោះ ច្រឹប អាយុប្រហែលជាង ៤០ឆ្នាំ រស់នៅភូមិ -ឃុំកើតហេតុខាងលើ។

ស្ត្រីឈ្មោះ ជា វណ្ណឌឿន អាយុ៥៣ឆ្នាំ ជាប្រពន្ធបុរសកំហូចបានរៀបរាប់ថា នៅ អំឡុងពេលចុងក្រោយ ពោលគឺប៉ុន្មាន ខែនេះប្តីរបស់គាត់មានកាយវិការប្លែកៗមក ផ្ទះមិនទៀងទាត់ ហើយពេលមកដល់ផ្ទះ ជួនរករឿងប្រពន្ធកូនបង្ករឿងឈ្លោះក្នុង គ្រួសារមិនចេះចប់ខុសប្លែកពីធម្មតា និង ពេលមុនៗ។ ស្ត្រីជាភរិយាបន្តថា ដោយសារតែគាត់រស់នៅជាមួយប្តីច្រើន ឆ្នាំមកហើយៗ មិនដែលឃើញកាយវិការ និងអត្តចរិតបែបនេះក៏កើតគំនិតតាមដានរហូត មានការសង្ស័យ និងបានទៅដាក់ពាក្យ បណ្តឹងទប់ស្កាត់ជាមុន។ លុះដល់ព្រលប់ថ្ងៃខាងលើដោយមានសង្ស័យគាត់ក៏បានឃ្លាំចាំមើល រហូតឃើញប្តីរបស់គាត់កំពុងតែក្រាបផ្ទឹមជាមួយនឹងស្ត្រីឈ្មោះ ច្រឹប ក្រោមការប្រោះព្រំទទួលទឹកមន្តពីព្រះសង្ ឃ២អង្គនោះទៀតផង។ នៅពេលឃើញ ដូច្នេះរូបគាត់បានទូរស័ព្ទប្តឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួនប្តីក្បត់ចិត្តប្រពន្ធនេះ ដើម្បីសួរនាំនិងដោះស្រាយទៅតាមផ្លូវច្បាប់ ។

Loading...

បើតាមគាត់ ស៊ើបដឹងស្ត្រីឈ្មោះ ច្រឹប ដែលបាននិងកំពុង បត់ជើងសែនព្រេនជាមួយនឹងប្តឹគាត់នេះ ជាស្ត្រីម្នាក់ មានប្តីជាអាណិកជនយកគ្នាច្រើនឆ្នាំមកហើយៗថែមទាំងមានកូនប្រុស ម្នាក់អាយុ១២ឆ្នាំថែមទៀតផង។ ថ្មីៗកន្លង ទៅនេះគាត់បានដឹងថា បុរសអាណិកជនខាងលើនេះបានមកស្រុកខ្មែរ ហើយទើបនឹងសាងសង់ផ្ទះឲ្យស្ត្រីឈ្មោះ ច្រឹប នេះ រស់នៅផង ។អ្នកភូមិបាននិយាយថា ករណីខាងលើនេះអាចមិនមែនកំហុសរបស់ស្ត្រីឈ្មោះ ច្រឹប នោះទេតែអាច បណ្តាលមកពីបុរស វ័យ៥២ឆ្នាំឈ្មោះ ទេព ផាត លួងលោម កុហកស្ត្រីឈ្មោះ ច្រឹប ឲ្យលង់ស្នេហ៍ ហើយ គ្រាដែលរដូវនេះជាខែកត្តិកធ្លាក់ខ្យល់ពី ជើងរងាចុងដៃរងាចុងជើងផងទើបរកគ្នា ឲ្យមានភាពកក់ក្តៅ។ ម្យ៉ាងទៀត បើទោះជាស្ត្រីខាងលើនេះមានប្តីជាអាណិកជនក៏ពិតមែន តែនេះទំនងគ្រាន់តែជិះក្របីចម្លងភក់ប៉ុណ្ណោះ៕

ប្រភព៖ sensoknews