ការប្រកួតក្នុង Suzuki Cup 2016 រវាងកម្ពុជា និងម៉ាឡេស៊ីម្សិលមិញ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ Page បាល់ទាត់ល្បីក្នុងពិភពលោក ពិសេសគ្រាប់បាល់ទីមួយរបស់ចាន់វឌ្ឍនាកា ទាត់បញ្ចូលទីនៅនាទីទី៨ ដែលមានការយល់ច្រឡំថាបាល់ Off-Side (ជំហរក្រៅល្បែង)។

ក្នុងចំណោមគេហទំព័រ និង Page ជាច្រើននៅក្នុងតំបន់ មានផេកមួយរបស់អង់គ្លេសឈ្មោះ GiveMeSport បានចាប់អារម្មណ៍ និងយកមកពិភាក្សាថា តើបាល់នេះពិតជា Off-Side(ជំហរក្រៅល្បែង)ឬក៏យ៉ាងណា? មិនបានប៉ុន្មានផង មានអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោក បានចូលបញ្ចេញមតិយោបល់ជាច្រើនថា បាល់នេះពិតត្រឹមត្រូវមិន Off-Side(ជំហរក្រៅល្បែង)នោះទេ។ គ្រាន់តែប្រធានបទមួយនេះ មានអ្នកចូលមើលដល់ទៅ ជាង១ លាន Views និងចែកចាយ ១៦២៨ ដងឯណោះ។

ចង់ដឹងច្បាស់មើលវីដេអូ និង Comments ខាងក្រោម៖





ប្រភព៖ kqube