តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសកញ្ញា សុគន្ធ នីសា ដែលជាតារាចម្រៀងល្បីមានទឹកដមសម្លេងពិរោះតែតែបំពេរអារម្មណ៍បងប្អូនទស្សនិកជន និងជាទីពេញនិយមទាំងក្មេងចាស់ប្រុសស្រីជាមួយបទចម្រៀងគ្រប់បែបបទរបស់នាង ។

ជាមួយគ្នានេះដែរកញ្ញា សុគន្ធ នីសា មុនពេលនាងឈានជើងបានល្បីរហូតដល់សព្វថ្ងៃនាងថ្លាប់បាន ជ្រកក្នុងផលិតកម្ម រស្មីស្ទឹងសង្កែ ដែលជាផលិតកម្មដំបូងគេបង្អស់របាងនាង ក្រោមការគ្រប់គ្រង់របស់លោកស្រី ស៊ួរ វ៉ាន់នី អតីតអគ្គនាយិការបស់ផលិតកម្ម រស្មីស្ទឹងសង្កែ ។

ទោះបីជា សុគន្ធ នីសា មានកេរ្តិ៍ឈ្មោះល្បីដូចសព្វថ្ងៃយ៉ាងនេះក្តី ក៏នាងមិនដែលបំភ្លេចនូវគ្រាដំបូងរបស់នាងឡើង «ថ្ងៃនេះមកចូលរួមពិធីខួបកំណើតអ្នកមីង ស៊ួរ វ៉ាន់នី ដែលជាអតីតអគ្គនាយិការបស់ផលិតកម្ម រស្មីស្ទឹងសង្កែ ដែលជាជម្រកដំបូង ជាអ្នកមានគុណបានបណ្តុះបណ្តាលនាងខ្ញុំដំបូង សូមគោរពជូនពរអ្នកមីងជួបតែសុភមង្គល សុខភាពល្អ សំណាងល្អទាំងក្រុមគ្រួសារ ហើយនាងខ្ញុំសូមអរគុណអ្នកមីងនឹងក្រុមគ្រួសារអ្នកមីងដែលបានផ្តល់ក្តីស្រទ្បាញ់សណ្តោសមេត្តា ប្រៀនប្រដៅខ្ញុំតាំងពីដើមមក 😍❤️🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻»៕

ប្រភព៖ chnchannel