មហារីកសួត ត្រូវបានគេចាត់ទុកថាជាជំងឺទូទៅមួយប្រភេទដែលអាចឆកយកជិវិតមនុស្សច្រើនជាងជំងឺមហារីកពោះវៀនធំ ឬជំងឺមហារីកសុដន់។ មានមនុស្សប្រមាណជា ៧៥ ទៅ ៨០ ភាគរយ ដែលកើតជំងឺមហារីកសួតនេះ។

តាមការសិក្សាមួយដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី PubMed បានរកឃើញថា ជីវ៉ាន់ស៊ុយមានសារធាតុសកម្មដែលអាចសម្លាប់កោសិកាមហារី ហើយវាត្រូវបានគេប្រើដើម្បីបង្ការជំងឺនេះផងដែរ។

បន្លែ និងផ្លែឈើដែលមានផ្ទុកសារធាតុសម្លាប់កោសិកាមហារីកបាន៖

– ស្ពៃក្តោប (Celery)
– ដំឡូយពណ៌ស្វាយ
– ក្រូចពណ៌លឿង
– តែ Chamomile
– ល្ង
– ស្រាក្រហម
តែទោះបីជាយ៉ាងណារុក្ខជាតិដែលប្រមូលផ្តុំសារធាតុសកម្មច្រើនជាងគេ គឺនៅក្នុងជីវ៉ាន់ស៊ុយ ហេតុនេះហើយទើបជីវ៉ាន់ស៊ុយក្លាយទៅជាអាហារដែលល្អបំផុតត្រូវបានផ្តល់អនុសាសន៍ឱ្យប្រើជាញឹកញាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។

បើយោងតាមទស្សនាវដ្តីផ្នែកជំងឺមហារីកបានបង្ហាញថា មនុស្សដែលបរិភោគផ្លែប៉ោមញឹកញាប់មានការថយចុះនៃជំងឺមហារីសួត ៦០ភាគរយ បើធៀបទៅនឹងមនុស្សដែលមិនបានបរិភោគផ្លែប៉ោម។

ដូច្នេះ ទាំងបន្លែ នឹងផ្លែឈើនៅខាងលើនេះសុទ្ធតែមានប្រយោជន៍ខ្លាំងណាស់ក្នុងការទប់ស្តាត់នឹងជំងឺមហារីក ប្រសិនបើអ្នកប្រើប្រាស់ធ្វើជារបបអាហារប្រចាំថ្ងៃ៕

ប្រភព៖ ខ្មែរប្រពៃ