ប្រធានគណបក្សសង្គ្រោះជាតិឯកឧត្តម សម រង្ស៊ី នៅថ្ងៃសុក្រនេះ បានសរសេរលិខិតទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីអន្តរាគមន៍ឲ្យរូបលោកបានចូលមកប្រទេសកម្ពុជា ធ្វើបុណ្យសពម្តាយក្មេក

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់សារព័ត៌មានថ្មីៗ យ៉ាងនេះថា៖« នៅព្រឹកមិញ ឯកឧត្តមប្រធាន សម រង្ស៊ី បានសរសេរលិខិតទៅសម្តេច ហ៊ុន សែន ឲ្យសម្តេច ជួយអន្តរាគមន៍ឲ្យចូលប្រទេសកម្ពុជា ដើម្បីធ្វើបុណ្យសពម្តាយក្មេកលោក ។ តែយ៉ាងណា យើងនៅមិនទាន់បានចម្លើយពីខាងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តីនៅឡើយទេ»។

បើតាមលោក យឹម សុវណ្ណ គណៈកម្មការបុណ្យសពបានកំណត់ពេលបូជាសពម្ដាយក្មេករបស់ឯកឧត្តម សម រង្ស៊ី នៅថ្ងៃទី២៧ វិច្ឆិកានេះ៕

ប្រភព៖ ថ្មីៗ