ស្ត្រីម្នាក់បានភ័យស្លន់ស្លោ ស្រែកយ៉ាងខ្លាំង បន្ទាប់ពីមិត្តប្រុសរបស់នាង បានយកពស់ថ្លាន់ដ៏ធំៗ២ក្បាល ដាក់លើត្រង់តំបន់កំប៉េះគូទរបស់នាង ខណៈនាងកំពុងដេកលក់ ។ នេះបើយោងតាមវីដេអូត្រូវបានបង្ហោះចូលអ៊ីនធើរណេត ។

Derak Deso ដែលជាមនុស្សរប៉ិលរប៉ូចដ៏ល្បីម្នាក់ នៅក្នុងសហរដ្ឋអាមេរិក បានបង្ហោះវីដេអូនេះ ចូល channel YouTube របស់គាត់ ដោយបង្ហាញឲ្យឃើញគាត់ និងមិត្តភក្តិរបស់គាត់ នាំគ្នាផ្ទុះសំណើច នៅពេលមិត្តស្រីរបស់គាត់រន្ធត់ចិត្តជាខ្លាំង ដោយសារសត្វពស់ ។

វីដេអូបានបង្ហាញឲ្យឃើញ Deso បានកាន់ប្រអប់ឡាំងមួយផ្ទុកពស់ថ្លាន់ ២ ក្បាល និងដើរចូលបន្ទាប់គេង, ទីកន្លែងដែលមិត្តស្រីរបស់គាត់កំពុងដេក ។ Deso បន្ទាប់មក បានចាក់ពស់ចេញពីប្រអប់ ទម្លាក់សន្សឹមៗទៅលើកំប៉េះគូទមិត្តស្រី ។ ភ្លាមៗនោះ មិត្តស្រីរបស់គាត់ភ្ញាក់ដឹងខ្លួន និងស្រែករកពុទ្ធោ បន្ទាប់ពីដឹងថា ពស់កំពុងវារលើខ្លួននាង ។

វីដេអូនេះ បានរីករាលដាលភ្លាមៗ និងទទួលបានចំនួនអ្នកទស្សនាជាង ២.៥ លាន, ប្រហែល ១៧,០០ Like និងប្រហែល ៣ ពាន់ Comments ៕