កាលពីពេលថ្មីៗនេះ លោកយាយកូនភ្លោះដែលមានអាយុខុសគ្នាត្រឹមតែ ២៥ នាទី បានប្រារព្ធខួបកំណើតទី ១០០ ឆ្នាំរួមគ្នា

Loading...

លោកយាយទាំងពីរម្នាក់មានឈ្មោះថា Irene Crump និង ម្នាក់ឈ្មោះថា Phyllis Jones បានរស់នៅជាមួយគ្នា បានមួយសតវត្សរ៍ ចាប់តាំងពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ១៩១៦ នៅក្នុងទីក្រុង Worcester ។ លោកយាយទាំងពីរបានចំណាយជីវិតរួមគ្នាជាង ២០ ឆ្នាំ មុននឹងលោកយាយ Irene រៀបការជាមួយស្វាមី ។ គេបានដឹងដែរថា ការប្រារព្ធខួបអាយុ ១០០ ឆ្នាំលើកនេះ លោកយាយបានរៀបចំធំជាងរាល់ដងដែលមានអ្នកចូលរួមជិត ៥០ នាក់ផងដែរ ។

គួរបញ្ជាក់ដែរថា លោកយាយទាំងពីរគឺជាកូនភ្លោះមួយគូក្នុងចំណោម ៦ គូ ដែលអាចរស់នៅដល់អាយុ ១០០ ឆ្នាំនៅក្នុងចក្រភពអង់គ្លេស ៕

រិទ្ធី (ប្រភព ៖ ហាហ្វីនថុន ផូស)

ដកស្រង់ពី៖ pmhotnews