អាមេរិក ៖ អ្នកគ្រូបង្រៀនអាយុ២៤ឆ្នាំម្នាក់ ត្រូវប៉ូលិសរដ្ឋតិចសាស់ចាប់ខ្លួនពីបទល្មើសផ្លូវភេទ គឺបានរួមរ័កជាមួយកូនសិស្សរបស់ខ្លួន ដែលទើបមានអាយុ១៣ឆ្នាំប៉ុណ្ណោះ ។ សមត្ថកិច្ចស៊ើបដឹងថា អ្នកគ្រូនោះរួមរ័កជាមួយសិស្សរបស់ខ្លួន រហូតមានគភ៌ ហើយនាងបានអះអាងថា ឪពុកម្តាយរបស់ក្មេងប្រុសបានដឹង ហើយនិងផ្តល់ការគាំទ្រដល់នាង ។

កាលពីថ្ងៃទី១៧ វិច្ឆិកា ២០១៦ «Daily Mail» ផ្សាយថា នាងអាឡិចសានឌ្រៀ វ៉េរ៉ា អាយុ២៤ឆ្នាំ អតីតគ្រូបង្រៀននៅសាលាមួយក្នុងក្រុងហ៊ូស្តុន បានសារភាពពីបទចោទប្រកាន់ប្រព្រឹត្តបទល្មើសលើផ្លូវភេទ និងចាប់ពង្រត់ក្មេងប្រុសជាកូនសិស្សរបស់ខ្លួន ។ មានការរំពឹងថា អាចកាត់បន្ថយទោសពីការជាប់គុកអស់មួយជីវិត ឱ្យនៅសល់ត្រឹម៣០ឆ្នាំប៉ុណ្ណោះ ដោយការកាត់ក្តីនោះនឹងធ្វើឡើងនៅខែមករា ឆ្នាំក្រោយ ។

នាងអាឡិច សានឌ្រៀ ឱ្យដឹងថា នាងបានសេពគប់ជាមួយកូនសិស្សរបស់ខ្លួនតាំងពីខែកញ្ញាឆ្នាំមុន ហើយនឹងបានរួមរ័កជាមួយគ្នាស្ទើរតែរៀងរាល់ថ្ងៃ ហើយនាងមានគភ៌នៅខែមករា ២០១៦ ។ ឪពុកម្តាយក្មេងប្រុសជាគូស្នេហ៍បានដឹង និងមានក្តីរំភើបរីករាយដែលនាងមានគភ៌នេះ ។ ទោះជាយ៉ាងណាក្តី នាងបានរំលូតកូនចេញ ខណៈប៉ូលិសស៊ើបអង្កេតរឿងនេះកាលពីខែកុម្ភៈ ២០១៦៕

ប្រភព៖ khmerpowers