(កណ្តាល)៖ ទូរទេះភ្លើងរបស់ក្រុមហ៊ុន ROYAL Railway ចំនួន៧ទូរ បានដាច់ធ្លាក់ពីលើផ្លូវ ហើយចូលទៅប្រឡាយទឹក ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យមាននរណាម្នាក់រងគ្រោះនោះទេ ដោយសារតែជាទូទំនេរ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៥៖៥០នាទីទាបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចភូមិអង្គខ្លើរឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងអំពីមូលហេតុនៃឧប្បត្តិហេតុនេះថា មានរទេះភ្លើងរបស់ក្រុមហ៑ុន ROYAl Railway ដឹកទំនិញចេញដំណើពី កំពង់សោមមកភ្នំពេញ លុះបើកមក ដល់ចំណុចកើតហេតុខាងលើរទេះភ្លើងបានជាន់ហ្វ្រាំងបន្ថយល្បឿន ធ្វើឲ្យទូដែលមិនមានដឹកទំនិញធ្លាក់ចុះពីលើផ្លូវ ចូលក្នុងប្រឡាយចំនួន៧កង់ តែមិនបណ្តាលឲ្យរងរបួសដល់មនុស្សទេ។

បើតាមសមត្ថកិច្ច ចំពោះករណីខាងលើនេះ ក្រុមហ៊ុនបានកំពុង ធ្វើការជួសជុល និងធ្វើផ្លូវឲ្យបានដូចដើមវិញ៕

ប្រភព៖ freshnewsasia