ពិតជាមិនគួរឱ្យជឿថានៅក្រុងប៉ៃលិនមានឋានសួគ៌លើដីដ៏ស្រស់ស្អាតបែបនេះសម្ងំលាក់ខ្លួន យ៉ាងស្ងៀមស្ងាត់នៅលើទឹកដីជាយដែនដ៏មនោរម្យមួយនេះ ។

បើគេចោលភ្នែកក្រលេកមួយភ្លែតទៅប្រាកដជាមានអារម្មណ៍ខ្លួនកំពុងតែស្ថិតនៅលើឋានសួគ៌ដ៏ស្រស់ស្អាតបំផុត ពោលគឺឃើញសុទ្ធតែផ្ការីកពណ៌លឿងខ្ចីរំលេចខ្លួនជាមួយនឹងរុក្ខជាតិពណ៌ បៃតងស្រស់ដាច់កន្ទុយភ្នែក គឺជាចម្ការផ្កាមួយដ៏ស្រស់ស្អាត ដែលគូរស្វាមីភរិយាជាច្រើន និយមជ្រើសយកទីតាំងមួយនេះធ្វើជាកន្លែងថតរូបអនុស្សាវរីយ៍ដ៏ប្រសើរបំផុត ។

ចម្ការផ្កាដ៏ស្រស់ស្អាតមួយនេះ មានទីតាំងស្ថិតនៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ក្រុងប៉ៃលិន ។

បើតាមអ្នកជំនាញថតរូបលោក ទូ ឈុន ដែលធ្លាប់ទៅផ្តិតយករូបភាពនៅទីនោះបានឱ្យដឹងថា ចម្ការផ្កាដ៏ពេញ និយមសម្រាប់គូស្វាមីភរិយាមួយនេះ គឺជាកម្មសិទ្ធរបស់ថៅកែជនជាតិថៃម្នាក់ ហើយបានឱ្យ ជនជាតិខ្មែរម្នាក់ជាអ្នកមើលការខុសត្រូវនៅទីនោះ ។

នេះគឺជាមោទនភាពមួយសម្រាប់ជនជាតិខ្មែរយើងដែលមានដីលក្ខណៈអំណោយផលដល់ដំណាំស្ទើរតែគ្រប់ប្រភេទ ជាពិសេសរុក្ខជាតិលម្អដូចជាផ្កាជាដើមនេះ គឺជួយបង្កើតនូវសោភ័ណ ភាព និង ភាពទាក់ទាញដល់ភ្ញៀវទេសចរចង់ទស្សនា ជាពិសេសធ្វើឱ្យយើងមានភាពស្រស់ ស្រាយក្នុងអារម្មណ៍ ៕ ប្រមាញ់តួ

ប្រភព៖ pmhotnews