នៅចាំបានទេ អតីតតារាសិចថៃឈ្មោះថា Nong Nat ដែលបានរៀបការជាមួយប្តីមហាសេដ្ឋីអាយុ ៧០ ឆ្នាំ ប៉ុន្តែពេលនេះនាងបានប្រែចិត្តសុំលែងលះវិញ ក៏ព្រោះតែព្រួយបារម្ភពីសុខភាពរបស់ប្តី ។

Loading...

អ្នកនាង Nong Nat បានរៀបរាប់ថា មូលហេតុដែលនាងសម្រេចចិត្តលែងលះ ព្រោះនាងមានការបារម្ភខ្លាចស្វាមីមានអាការៈគាំងបេះដូងជាយថាហេតុ ជាពិសេសគឺពេលរួមភេទតែម្តង ។ នាងបានបន្ថែមទៀតថា៖ «តាំងពីរៀបការមក ពួកយើងធ្លាប់បានរួមភេទប៉ុន្មានដងដែរ ប៉ុន្តែខ្ញុំបានឃើញគាត់ប្រើប្រាស់ថ្នាំព្យាបាលជម្ងឺបេះដូង ដូច្នេះខ្ញុំភ័យខ្លាចថាគាត់មានបញ្ហាធ្លោះធ្លោយ» ។ បច្ចុបប្បន្ន នាងកំពុងរង់ចាំ Visa ដើម្បីទៅបញ្ចប់ការសិក្សានៅឯសហរដ្ឋអាមេរិកខាងផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ។

Nong Nat បានលើកឡើងពីមូលហេតុបន្ថែមទៀតថា កាលពីសុំលែងលះមុនដំបូងនាងមិនបានមានស្នេហាជាមួយអ្នកណាឡើយ ប៉ុន្តែដោយស្វាមីមិនព្រម នាងក៏យល់ព្រមសារភាពថាខ្លួនកំពុងមានស្នេហាជាមួយអ្នកផ្សេង ។ ទោះជាយ៉ាងណាក្តី Nong Nat បានសន្យាយ៉ាងមោះមុតដោយមិនវិលទៅរកអតីតកាលដ៏ខ្មៅងងឹតរបស់នាងវិញឡើយ ៕ បញ្ញា (World of Buzz)

ប្រភព៖ pmhotnews