រាល់ថ្ងៃនេះលោកអ្នកប្រាកដជាមានការធុញជាមួយនឹងល្អិតទាំងឡាយដែលតែងតែចូលមករំខាន់ក្នុងផ្ទះរបស់អ្នកជាពិសេសគឺនៅកន្លែងដែល ផ្តុកសំរាម និង ផ្ទះបាយដេលមិនបានសំអាតឲ្យបានស្អាត ល្អវាជាឱកាសសម្រាប់សត្វល្អិតទាំងនោះ។

តែពេលនេះលោកអ្នកលែងពិបាក និងអស់កង្វល់ជាមួយវិធីសាស្រ្តបែបធម្មជាតិងាយៗ មិនខ្លាចប៉ះពាល់សុខភាព និងមិនចំណាយលុយកាកច្រើនឡើយដោយលោកអ្នកគ្រាន់តែអនុវត្តន៍នូវវិធីដូចខាងក្រោម ៖

របៀបធ្វើ៖
– ជាដំបូងលោកអ្នកត្រូវលាងក្រូចឲ្យស្អាត ចិតសំបកហើយយកផ្នែកសចេញ រួចចិតជាចំណិតតូចៗស្តើងៗ ហើយទុកមួយកន្លែងសិន
– បន្ទាប់មកដាក់សំបកក្រូចដែរចិនរួចចូលក្នុងដបបាញ់ទឹក រួចដាក់ទឹកបំពេញរួចលាយអាល់កុលបន្តិច ទុក១៥នាទីអាចប្រើបានហើយ។
គួចង់ចាំថា លោកអ្នកអាចប្រើបានតែម្តងតែប៉ុណ្ណោះ សំរាប់ការធ្វើម្តង ប្រសិនបើ រំលងថ្ងៃ លោកអ្នកត្រូវធ្វើវាឡើងសាជាថ្មី មិនអាចរក្សាទុកយូបានទេ ព្រោះវាអាបង្ករជាខ្លិនស្អុយ នាំឲ្យខូចអារម្មណ៍របស់អ្នកបាន ៕

ប្រភព៖អ៊ាង សុផល្លែត Sophalleth

ដកស្រង់ពី៖ chnchannel