ការចិញ្ចឹមកណ្តៀរជួយកាត់បន្ថយការចំណាយទៅលើចំណីមាន់ ហើយវាសម្បូរទៅដោយអាហារូបត្ថម្ភ មានប្រូតេអ៊ីនប្រមាណ២០% វីតាមីន និងសារធាតុរ៉ែផ្សេងទៀតដែលមានសារៈសំខាន់ធ្វើឲ្យមាន់ឆាប់ធំធាត់លឿន មានសុខភាពល្អរឹងមាំ។
* ធាតុផ្សំត្រូវមាន៖
– ស្លឹកឈើងាប់
– មែកឈើធំល្មម និងតូចៗងាប់
– ក្រដាស
– បាវក្រចៅ
– លាមកគោ ឬលាមកមាន់ស្ងួត។
* វិធីធ្វើ៖
– ជីករណ្តៅមានទំហំ១x១ម ជម្រៅ៣តឹក នៅក្នុងម្លប់នៅក្រោមដើមឈើមួយ
– យកមែកឈើធំល្មម តូចៗ និងក្រដាស ដាក់ត្រាំនៅក្នុងទឹកឲ្យជោគរយៈពេលកន្លះម៉ោង រួចយកវាដាក់ចូលរណ្តៅឲ្យពេញ
– លាយលាមកមាន់ជាមួយ កំទេចក្រដាសក្នុងបរិមាណស្មើគ្នា រួចរោយពីលើឲ្យពេញ រួចស្រោចទឹកឲ្យសើមល្មម
– យកបាវក្រចៅមកគ្របលើរណ្តៅ រួចកាយដីគ្របពីលើ ទុករយៈពេលប្រមាណ៦ថ្ងៃនោះនឹងមានកណ្តៀរមកស៊ីចំណីក្នុងរណ្តៅនេះ
– យើងអាចជីករណ្តៅនេះយកកណ្តៀរសម្រាប់ធ្វើជាចំណីមាន់ ឬជាចំណីត្រីក៏បាន។

អត្ថបទដោយ៖ អ៊ាង សុផល្លែត