អ្វីៗក៏អាចកើតឡើងបានដែរ ក្នុងពិភពបាល់ទាត់ ដូចការប្រកួតបាល់ទាត់នៅប្រទេសឈីលីនេះអញ្ចឹង។ ក្លឹបបាល់ទាត់ O’Higgins  បានយកឈ្នះក្រុម Universidad de Concepción ក្នុងនាទី៩០+៥ កាលពីយប់មិញ បែរជាមានហេតុការណ៍មួយកើតឡើងនឹកស្មានមិនដល់។

អ្នកចាំទីរបស់ក្រុម Universidad de Concepción បានទាត់បាល់សំដៅទៅតំបន់កណ្ដាល ដើម្បីបញ្ចប់ការប្រកួតក្នុងនាទី៩០+៥ ប៉ុន្តែបាល់មិនទាន់ធ្លាក់ដល់ដី ផងកីឡាករ  Alejandro Camargo បានទាត់មួយជើងមកវិញបញ្ជូនទីបានសម្រេច។

តាមពិតទៅ បាល់នេះអ្នកចាំទីទាត់ (Clear)ចោលទេ ស្របពេលលទ្ធផលស្មើគ្នា១-១ ខណៈអាជ្ញាកណ្ដាលបានត្រៀមផ្លុំកញ្ចែទៅហើយ។ មួយជើងនេះពិតខ្លាំង និងលឿនដល់ថ្នាក់អ្នកចាំទីបានឈរច្រត់ចង្កេះហួសចិត្តប៉ុណ្ណោះ។  Camargo បានអបអរគ្រាប់បាល់មួយនេះ មិននឹកស្មានដល់ទាំងទឹកភ្នែក។

ចង់ច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ kqube