កូនស្រីតិរច្ឆានរូបនេះត្រូវបានគេស្គាល់ឈ្មោះថា Jennifer Pan អាយុ ២៨ ឆ្នាំ បានប្រាប់ឲ្យដឹងថា ព្រោះតែនាងទ្រាំរស់ក្រោមបង្គាប់ពុំបានទៀត ទើបនាងសម្រេចចិត្តធ្វើបែបនេះដាក់ឪពុកម្តាយតែម្តង ។

នាង Pan បានជួលឃាតករសម្លាប់ឪពុកម្តាយបង្កើត ក្រោយពីនាងទ្រាំពុំបាននឹងច្បាប់ដ៏តឹងតែន ដែលឪពុកម្តាយនាងតែងហាមឃាត់នាងមិនឲ្យជួបនឹងមិត្តប្រុសនាង ។ ម្តាយនាង Pan អ្នកស្រី Bich Ha Pan បានស្លាប់នៅនឹងកន្លែងក្រោយឃាតករបាញ់ ឯលោក Haan Pan វិញក៏ត្រូវគ្រាប់យ៉ាងដំណំដែរ តែមិនប៉ះពាល់ដល់អាយុជីវិត ។ Pan ជាក្មេងស្រីដែលរៀនពូកែម្នាក់កាលពីកុមារភាព និង ធ្លាប់ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជាទាំងអស់ដែលនាងរៀន តែរហូតពេលនាងចូលថ្នាក់ទី ១០ កម្រិតសិក្សានាងក៏បានធ្លាក់ចុះត្រឹម B ឬ C ដែលនេះមិនមែនជាអ្វីដែលឪពុកម្តាយនាងចង់បាននោះទេ ។

ព្រោះតែភាពតឹងរ៉ឹងក្រោមបង្គាប់ឪពុកម្តាយ និង ការស្តីបន្ទោសពីការសិក្សាធ្លាក់ចុះ នាង និង មិត្តប្រុសបានសម្រេចជួលឃាត់បាញ់ប្រហារសម្លាប់ពួកគាត់ចោលតែម្តង។ ក្រោយមក នាងក៏ត្រូវប៉ូលីសស៊ើបដឹងរឿងរ៉ាវ និង ឃាត់ខ្លួន ហើយក្រោយកាត់ក្តី នាងត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៥ ឆ្នាំ ។ រឿងរ៉ាវរបស់នាងក៏ត្រូវបានអ្នកសារព័ត៌មានជនជាតិកាណាដាយកទៅសរេសរជាសៀវភៅក្រោមចំណងជើងថា « A Daughter’s Deadly Deception» ៕ រិទ្ធី (ប្រភព ៖ វើលអសបឺស)

ប្រភព៖ pmhotnews