គេហទំព័រ UPI បានផ្សព្វផ្សាយកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅថ្មីៗឲ្យដឹងថា ក្រុមហ៊ុនផលិតយន្ដហោះដ៏ធំ និងល្បីឈ្មោះរបស់សហរដ្ឋអាមេរិកមួយឈ្មោះ Lockheed Martin កំពុងដំណើរការផលិតយន្ដហោះដឹកសម្ភារៈ បរិក្ខារយោធាចំនួន២គ្រឿងសម្រាប់ផ្ដល់ជូនប្រទេសបារាំង បន្ទាប់ពីបារាំងបានបញ្ជាទិញយន្ដហោះធុន C-130J-30 នេះពីសហរដ្ឋអាមេរិករួចមកក្នុងតម្លៃទឹកប្រាក់សរុបចំនួន ១៣៣,៤លានដុល្លារអាមេរិក ។

Loading...

យន្ដហោះដឹកសម្ភារៈ បរិក្ខារយោធាធុន C-130J-30 នេះ គឺជាការកែទម្រង់ពីប្រភេទយន្ដហោះធុន C-130J Super Hercules របស់សហរដ្ឋអាមេរិក ដើម្បីឲ្យមានភាពប្រសើរជាងមុនសម្រាប់បម្រើតម្រូវការលើវិស័យយោធា ។

ក្រុមហ៊ុន Lockheed Martin មានគម្រោងធ្វើទំនើបកម្ម និងផលិតយន្ដហោះដឹកជញ្ជូនសម្ភារៈ បរិក្ខារយោធាធុន C-130J Super Hercules នេះក្នុងទំហំទឹកប្រាក់សរុបរហូតដល់ចំនួន ១០ពាន់លានដុល្លារអាមេរិក ដែលនឹងត្រូវបញ្ចប់គម្រោងនៅខែសីហា ឆ្នាំ២០២៦ខាងមុខ ក្នុងនោះមានប្រទេសបារាំងបានបញ្ជាទិញចំនួន២គ្រឿងរួចហើយ ៕

ប្រភព៖ dtn7