ពិធីការនីប្រចាំកម្មវិធីផ្ទះលោកតា និងជាតារាសម្តែងស្រីដែលមានឈ្មោះល្បី កញ្ញា ថន លក្ខិណា បានបង្ហាញសម្រស់ដ៏ស្រស់ស្អាតរបស់នាងពៅលើកំពូលភ្នំសំពៅ ទឹកដីខេត្តបាត់ដំបង ដែលជាតំបនសម្បូរភូផលដំណាំស្រូវ ។

កញ្ញា ថន លក្ខិណា បានអារម្មណ៍សប្បាយរីករាយ ជាខ្លាំងដែលនាងបានទោដល់ក្នលែងដែលនាងប្រាថ្នា ដោយនាងបាននិយាយថា «ភ្នំសំពៅកន្លែងដែលអូនប្រាថ្នា❤️❤️» ពេលនេះនាងបានទោដល់ដូចការរំពឹងទុក ។

ជាមួយទេសភាពល្អឥតខ្ចោះពីលើកំពូលភ្នំ ជាមួយសម្រស់ធម្មជាតិព័ទ្ធជុំវិញ ហើយអ្វីដែលកាន់តែពិសេសនោះមានស្រីស្អាត អង្គុយនៅទីនោះបន្ថែមនូវភាពត្រជះត្រចង់មើលហើយមិនឆ្អែតភ្នែករួមទាំងព្រៃប្រឹក្សា ពណ៌ខៀវស្រងាត់ និងជាកន្លែងចង់ក្រងបទចម្រៀងច្រៀងដោយតារាចម្រៀងជើងចាស់ ស៊ីន ស៊ីសាមុត & រស់ សេរីសុទ្ធាដ៏ល្បី គឺបទ «ជើងភ្នំសំពៅ» ។៕

ប្រភព៖ chnchannel