ប្រើជាថ្នាំបញ្ចុះកំដៅ ថ្នាំបញ្ចុះទឹកនោម កញ្រ្ជិល
កែរោគរាក់ស៊ីធ្មេញ បុកបិទបូស ព្យាបាលរោគស្វាយ
ជួយចែករំលែកបន្តដល់អ្នកឈឺផងដូចជាការធ្វើបុណ្យផងដែរ!

*ផ្នែកប្រើប្រាស់ៈ ឬស វល្លិ និងស្លឹក។
*សារធាតុរួមផ្សំៈ Polyphenol glycosiders ។
*ប្រើប្រាស់ជាឱសថៈ
– រុក្ខជាតិទាំងមូលឆ្អើរអោយក្រៀម 10g-15g រួចដាំទឹក១លីត្រអោយពុះ១៥នាទីប្រើជាថ្នាំបញ្ចុះកំដៅ ដាំរំងាស់យូរ ប្រើជាពិសេសក្នុងករណីកើតកញ្រ្ជិល។
– ឫសវា ឆុងទឹកក្តៅ ប្រើជាថ្នាំបញ្ចុះទឹកនោម និងព្យាបាលរោគស្វាយ។ ជាតិទឹកដ៏ច្រើនៗដែលគេកាត់បង្ហូរចេញពីវល្លិត្រដិតអាចផឹកបាន។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ (ក្រសួងសុខាភិបាល ឆ្នាំ ២០០៦)
– ស្លឹក និងដើមវល្លិ៍ខ្ចីៗបុកលាយទឹកដូងយកទឹកហូបព្យាបាលថ្នាំបំបាត់ក្អក ជួយបញ្ចុះកំដៅត្រជាក់ខ្លួន។
– ស្លឹក បុកបៀមជួយកែរោគរាក់ស៊ីធ្មេញ បុកបិទបូស។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

– សម្រួលដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH