រដ្ឋាភិបាលក្រុងហ្សាការតា បានអះអាងថា ក្រុមភេរវជន កំពុងតែប៉ុនប៉ងបង្កើតមូលដ្ឋានរបស់ពួកគេនៅក្នុងខេត្តភាគខាងត្បូងរបស់ហ្វីលីពីន ដែល ក្រុងហ្សាការតា បានចាត់ទុកថាជាការគំរាមកំហែងសន្តិសុខមួយដ៏ធ្ងន់ធ្ងរសម្រាប់ឥណ្ឌូនេស៊ី ដែលជាប្រទេសជិតខាងនោះ។

លោកឧត្តមសេនីយ ណួរម៉ាត្យូ (Nurmantyo) មន្ត្រីយោធាជាន់ខ្ពស់ឥណ្ឌូនេស៊ី នៅថ្ងៃទី០៦ ខែធ្នូម្សិលមិញ បានអះអាងថាក្រុមភេរវជនដែលកំពុងតែបែកខ្ញែកក្នុងការប្រយុទ្ធនៅស៊ីរី និងអ៊ីរ៉ាក់ កំពុងតែកសាងមូលដ្ឋានរបស់ខ្លួននៅក្នុងខេត្ត មិនដាណាវ នៃប្រទេសហ្វីលីពីន ដែលជាប់ខេត្តរបស់ឥណ្ឌូនេស៊ីចំនួនពីរគឺខេត្ត ស៊ូម៉ាត្រា និង ស៊ូឡាវេស៊ី។ នេះបើយោងតាមសារព័ត៌មានឥណ្ឌូនេស៊ី The Jakarta Post។

Loading...

ថ្លែងក្រៅនៃសន្និបាតស្តីពីភេរវកម្មក្នុងក្រុងហ្សាការតា លោកឧត្តមសេនីយ៍ បានលើកឡើងថា ចំនួនករណីនៃការចាប់ជំរិតនាវាពាណិជ្ជកម្មដែលឆ្លងកាត់ដែនទឹកភាគខាងត្បូងហ្វីលីពីនដោយក្រុមភេរវជន បានបង្ហាញឲ្យឃើញថា ក្រុមជ្រុលនិយមរដ្ឋឥស្លាម កំពុងតែបង្កើនលុយដើម្បីកសាងមូលដ្ឋានរបស់ពួកគេហើយ។ លោក ក៏បន្ថែមទៀតថា ក្រុមជ្រុលនិយមទាំងនោះ ក៏អាចនឹងចូលទៅកាន់ឥណ្ឌូនេស៊ីតាមច្រកព្រំដែនភាគខាងត្បូងនោះផងដែរ។

ជុំវិញបញ្ហានេះ មន្ត្រីយោធាឥណ្ឌូនេស៊ីជាន់ខ្ពស់ដដែលនោះ ក៏បានអះអាងទៀតថា ក្រុមជ្រុលនិយមដែលប្រពឹត្តអំពើភេរវកម្មដោយសារកត្តាសេដ្ឋកិច្ចជាជាងកក្តាមនោគមន៍នោះ បានជ្រើសរើសតំបន់អាស៊ីអាគ្នេយ៍គឺជាមូលដ្ឋានកណ្តាលរបស់ពួកគេនាថ្ងៃអនាគត ដ្បិត ប្រភពសេដ្ឋកិច្ចរបស់ពួកគេនៅតំបន់មជ្ឈិមបូព៌ា ត្រូវបានបំផ្លាញជាបន្តបន្ទាប់ហើយនោះ។

ជុំវិញការអះអាងពីលទ្ធភាពនៃការដាក់មូលដ្ឋានរបស់ក្រុមជ្រុលនិយមឥស្លាមនេះ គឺមានច្រើន និងអាចទៅរួច។ នោះ ក៏ព្រោះតែមានក្រុមភេរវជនជាច្រើនក្រុម ដែលជាបណ្តាញរបស់ក្រុមទាំងនេះ ក៏មានមូលដ្ឋានរបស់ពួកគេផ្ទាល់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ស្រាប់តែម្តង។ ក្រុមទាំងនោះ រាប់បញ្ចូលទាំងក្រុមឧទ្ទាម អាប៊ូ សាយយ៉ាវ (Abu Sayyaf) ដែលមានមូលដ្ឋាននៅភាគខាងត្បូងហ្វីលីពីន និងក៏ធា្លប់ប្រកាសគាំទ្រក្រុមជ្រុលនិយមស្រាប់នោះ៕

ប្រភព៖ ថ្មីៗ