ភ្នំពេញ៖ បុរសវ័យ២៦ឆ្នាំម្នាក់ត្រូវបាន ប្រជាពលរដ្ឋចាប់ខ្លួននាំទៅប្រគល់ឲ្យ នគរបាលប៉ុស្ដិ៍ចោមចៅ សាក សួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភ នាងកម្មការិនីរោងចក្រកាត់ ដេរម្នាក់ រហូតបានសម្រេចដូចបំណង កាលពីវេលាម៉ោង១១នង២០នាទី ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបន្ទប់លេខ២ផ្ទះជួល ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សំបុក សុវណ្ណ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ជី អើវើហ្គ្រើន ស្នាក់នៅបន្ទន់ជួលក្បែរខាងគ្នា មានស្រុកកំណើត ភូមិផ្ទះលេខ៨៧ ផ្លូវលំ ភូមិស្វាយរុន ឃុំគោកគង់ខាងលិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។ចំណែកនារីរងគ្រោះ អាយុ១៨ឆ្នាំមុខរបរ កម្មកររោងចក្រ ជាមួយជនសង្ស័យដែរនិងបាន ស្នាក់នៅជាមួយបងស្រីនៅក្នុងបន្ទប់ផ្ទះជួលខាងលើ មានស្រុកកំណើត ឃុំកំពែងស្រុកគិរីវង់ខេត្តតាកែវ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងរងគ្រោះបានដើរចេញពីរោងចក្រទៅហូបបាយនៅក្នុងបន្ទប់្ទះជួលតែមនម្នាក់ឯង ខណៈនោះសករាប់តែជនសង្ស័យបានដើរចូលទៅតាមក្រោយ ទាញទ្វារបិទខ្ទាស់គន្លឹសជាប់ រួចបានធកវើសកម្មភាពចាប់នាងរំលោភរហូតបានសម្រេច ។ខណៈនោះនាងបានខំប្រឹងរើបម្រាស់ដែរ ប៉ុន្តែរើមិនរួចលុះក្រោយពេលដែលជននោះ ចាប់រំលោភរួចទើបបង្ប្អូនជីដូនមួយនាងទៅដល់ និងបានគោះទ្វារហៅ នាងក៏រត់ទៅបើកទ្វារនិងស្រែកឲ្យជួយ បង្កឲ្យមានការភ្ញាក់ផ្អើលហើយអ្នកជិតខាងបាននាំគ្នាជួយចាប់ជននោះ នាំទៅប្រគល់ឲ្យប៉ូលិសចាត់ការតាមច្បាប់តែម្ដង៕ ដកស្រង់ពី Page: Heng Bung Leng