លើរាងកាយរបស់យើង អាចនឹងមានបញ្ហាផ្លែលើស្បែក ដោយវាកើតឡើងដោយសារការរហែកស្បែកដោយកត្តាណាមួយដូចជា ការវះកាត់ ជួបឧប្បត្តិហេតុ ឬក៏ស្លាកស្នាមបន្សល់មកពីការដេរថ្នេស្នាមរបួសផ្សេងៗ។ ស្នាមមួយនេះ អាចធ្វើឱ្យភាពស្រស់ស្អាតនៃស្បែករបស់អ្នកធ្លាក់ចុះ ហើយខាងក្រោមនេះ ជាវិធីសាស្ត្រ ព្រមទាំងគ្រឿងផ្សំឱសថបុរាណមួយចំនួន ដែលអាចលប់បំបាត់ស្នាមទាំងនោះ ឱ្យរលាយបាត់ និងជួយផ្តល់ពន្លឺដល់ស្បែករបស់អ្នកបានផងដែរ។

– សូមធ្វើការលាបល្បាយម្សៅសូដាជាមួយនឹង hydrogen peroxide រួចលាបវាត្រង់កន្លែងដែលមានស្នាមផ្លែ អ្នកគួរតែលាបវាអោយបានទៀតទាត់។
– សូមលាបទឹកខ្មេះផ្លែប៉ោម លើស្បែករបស់អ្នក ត្រង់កន្លែងដែលអ្នក ចង់កម្ចាត់ស្នាមផ្លែលើស្បែក។ បន្ទាប់មករងចាំឱ្យវាស្ងួត រួចលាបវាម្តងទៀត រៀងរាល់កន្លះម៉ោងម្តង ឱ្យបានច្រើនពេល។ ប្រសិនបើទឹកខ្មេះ ធ្វើឱ្យស្បែករបស់អ្នកមានបញ្ហា អ្នកអាចលាយវាជាមួយនឹងទឹកធម្មតាដើម្បីឱ្យទឹកខ្មេះមួយនេះរាវបន្តិច។
– សូមលាបល្បាយថ្នាំអាស្ពីរីន ដំឱ្យល្អិតលាយជាមួយនឹងទឹក រួចលាបវាលើស្បែករបស់អ្នក ហើយលាងចម្រះវាជាមួយនឹងទឹកធម្មតាដោយធ្វើការត្រដុសថ្នមៗ។ អ្នកអាចអនុវត្តន៍វាជារៀងរាល់ថ្ងៃរហូតដល់ស្នាមមួយនេះរលប់បាត់។
– ប្រេងខ្ទឹមស ឬខ្ទឹមសចិញ្ច្រាំ អ្នកត្រូវអនុវត្តន៍វា ដោយប្រុងប្រយ័ត្ន ហើយប្រសិនបើអ្នកមានបញ្ហាណាមួយកើតឡើង ក្នុងអំឡុងពេលប្រើប្រាស់ សូមធ្វើការលាងសំអាតវាចេញភ្លាម៕

ប្រភព៖ ខ្មែរប្រពៃ