តារាចម្រៀងអាចច្រៀងបានយ៉ាងពីរោះរណ្ដំចិត្ត ទាំងសម័យ និង បុរាណ សុន ស្រីពេជ្រ ពេលនេះពិតជាបានបែកបាក់ជាមួយគូដណ្តឹងរបស់នាងប្រាកដហើយ ដោយនាងបានទទួលស្គាល់រឿងនេះតាមរយៈការបង្ហោះសារក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុក ។

Image may contain: 1 person, plant, flower, outdoor and nature

សារដែលកញ្ញា ស៊ុន ស្រីពេជ្រ សរសេររៀបរាប់នៅលើបណ្តាញទំនាក់ទំនងសង្គមនោះ បានសរសេរថា «ពិត ១០០% មានហេតុទើបមានផល មានភ្លើងទើបមានផ្សែង មិនមែននៅសុខៗក៏បែកគ្នានោះទេ ! អរគុណណាស់ទេវតាដែលមិនបំផ្លាញអនាគតខ្ញុំ អរគុណដែលឲ្យខ្ញុំដឹងរឿងទាន់ពេល ។ កូនអាណិតតែពុកទេ បើពុកដឹងរឿងនេះ ពុកនឹងអោបកូនស្រីយ៉ាងណែន ហើយនិយាយប្រាប់កូនស្រីថា មិនអីទេកូន !0 អ្វីៗនឹងប្រសើរឡើង តែនេះពុកនិយាយមិនកើតទេ តើពុកនឹងឈឺចាប់ណែនក្នុងទ្រូងយ៉ាងណាទៅ បើមនុស្សដែលពុកស្រឡាញ់បំផុត គេធ្វើឱ្យពុកឈឺចាប់បំផុតនោះ ចំណែកកូនឈឺចាប់ខ្លាំងណាស់ពុក ! ពេលទៅណាមកណា កូនត្រូវប្រឈមមុខជាមួយភាពហត់នឹងឆ្លើយសំនួររបស់គេគ្រប់គ្នាពីរឿងនេះ» ។

Image may contain: 3 people

«សូមបងប្អូនកុំទំលាក់កំហុសទៅលើអ្នកសិល្បៈទាំងមិនបានដឹងរឿងច្បាស់ អ្នកសិល្បៈក៏ចង់មានគ្រួសារមួយមួយប្រកបដោយសុភមង្គលដូចគេឯងគ្រប់គ្នាដែរ ខ្ញុំមិនស្អប់អ្នកណាម្នាក់ទេ ព្រោះមិនមែនគូ ចុងក្រោយសូមអរគុណបងប្អូនទាំងអស់ ដែលនៅតែគាំទ្រ និងលើកទឹកចិត្តនាងខ្ញុំ សូមជួប តែក្តីសុខ តែសូមអ្នកឯងប្រយ័ត្នផង ព្រោះអ្នកសាងអីទទួលផលនោះ ដូចគ្នាកម្មមានពិត មិនចាំជាតិក្រោយទេ» ៕ ដេវីត

Image may contain: 3 people, people smiling, textImage may contain: 1 person, standingImage may contain: 2 people, closeupImage may contain: 2 people, closeup and indoorImage may contain: 4 people, people smiling, people standingImage may contain: 1 person, plant, closeup and outdoor

ប្រភព៖ pmhotnews