មាស សម្ជស្ស ក៏បានចូលរួមក្នុងកម្មវិធីសម្ពោធរឿង «កំពូលល្ងង់នៅអាស៊ី» ផងដែរកាលពីយប់ម៉ិញនេះ នៅរោងភាពយន្ត Major Cineplex ដែលមានតារាជាច្រើនបានចូលរួម អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នៅពេលដែលរំលឹកពីរឿងប្តីរបស់ខ្លួន ស្រាប់តែនាងស្រក់ទឹកភ្នែក និង អួលដើមកស្ទើរតែនិយាយមិនចេញ ។

Image may contain: 2 people, people standing and indoor

Loading...

មាស សម្ជស្ស បានឲ្យដឹងថា រឿងរ៉ាវ ដែលបានផ្ទុះឡើង កាលពីពេលកន្លងមកបានចប់ហើយ នាងមិនចង់រំលឹកទៀតទេ។ នាងនិយាយបែបនេះគឺមិនមែនបានន័យថា នាងនិងគាត់ (ស្វាមី) បានបែកបាក់គ្នា រហូតឈានដល់ការលែងលះគ្នាដែរ នាងសុំពេលមួយរយៈដើម្បីរស់នៅបែកគ្នា ។

Image may contain: 1 person, sitting and phone

មាស សម្ជស្ស បន្ថែមទាំងទឹកភ្នែករលីងរលោងថា «គាត់បានព្យាយាមសុំផ្សះផ្សាខ្ញុំជាច្រើនលើកច្រើនសារ តែខ្ញុំកំពុងពិចារណា ។ ខ្ញុំពិតជាស្រលាញ់គាត់មែន ហើយក៏មិនចង់បែកគ្នាដែរ ប៉ុន្តែខ្ញុំពិតជាទ្រាំពុំបានមែន (យំ) ខ្ញុំចង់ឲ្យគាត់បង្ហាញភាពស្មោះត្រង់ចំពោះខ្ញុំ ។ ខ្ញុំមិនចង់បានពាក្យកុហក ឬ ការលាក់បាំងនោះទេ ខ្ញុំជាមនុស្សស្រីម្នាក់ ក៏ត្រូវការជីវិតគ្រួសារមួយទល់នឹងមួយមិនចង់ផ្លាស់ប្តូរច្រើននោះទេ» ។

Image may contain: 3 people

មាស សម្ជស្ស បានបង្ហាញនូវអារម្មណ៍ឈឺចាប់លាយឡំជាមួយនិងទឹកមុខស្រពោនថា នាងវិលវ៉ល់អស់ហើយ គិតអ្វីក៏មិនចេញដែរ នៅបែកគ្នាមួយរយៈពេលសិន ក៏ជារឿងល្អដែរ រងចាំមើលតទៅមុខទៀតថា គាត់នឹងបង្ហាញភាពស្មោះត្រង់ ចំពោះនាងដល់កម្រិតណា ៕ អាលីណា

Image may contain: 2 people, people smiling, people standingImage may contain: 3 peopleImage may contain: 2 people, people smiling, people standing and indoor

ប្រភព៖ pmhotnews