បន្ទាប់ពីបង្ហាញប្រាក់ដុល្លារយ៉ាងច្រើននៅក្នុងបណ្តាញសង្គមរួចមក គឺថ្មីៗនេះតារាសម្តែង ល្បីឈ្មោះកញ្ញា ម៉ាក សែនសូនីតា បានបង្ហាញរូបថតមួយចំនួនក្នុងកំឡុងពេលដែលនាងបានទៅ ដើរកម្សាន្តនៅទីក្រុងឌុយបៃ ប្រទេសអរ៉ាប់រួម ។

Image may contain: 1 person, smiling, standing

នាងបានតុបតែងខ្លូនយ៉ាងស្រស់ស្អាតបែបក្រមុំអារ៉ាប់ ប្រកបដោយអារម្មណ៍រីករាយបំផុត ។ អ្វីដែលគួរឱ្យចាប់អាម្មណ៍នោះ គឺនាងបានជិះនៅលើខ្នងសត្វអូដដែលមើលទៅសម្រស់របស់នាងស្រដៀងគ្នាទៅនឹងនារីអារ៉ាប់ដ៏ស្រស់ស្អាតមួយរូបផងដែរ ។ ម៉ាក សែនសូនីតា បានសរសេរសារយ៉ាងខ្លីមួយជាមួយ និង រូបថតដែលថតនៅលើវាលខ្សាច់ពណ៌មាស និង ជិះនៅលើខ្នងសត្វអូដថា «នារីអារ៉ាប់នោះអី……មេចដែរ.????» ។

Image may contain: 1 person, standing, sky, mountain and outdoor

ទាក់ទងទៅនឹងការដើរកម្សាន្តនៅក្រៅប្រទេសនេះដែរ គឺគេសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ តារាសម្តែង ម៉ាក សែនសូនីតា បានបង្ហាញនូវភាពហ៊ឺហា និង ចំណាយពេលដើរកម្សាន្តក្រៅប្រទេសជាញឹកញាប់ ដែលបញ្ជាក់ថា នាងបានចំណាយប្រាក់យ៉ាងច្រើនក្នុងការដើរលំហែកាយនៅឯក្រៅប្រទេស ។

Image may contain: 1 person, smiling, sky, ocean, outdoor, water and nature

កញ្ញា តូតា ក៏ត្រូវបានគេចាត់ទុកថាជាតារាស្រីមួយរូបដែលសម្រស់ស្រស់ស្អាត និង មានតម្លៃខ្លូនខ្ពស់ ព្រមទាំងរកចំណូលបានច្រើនផងដែរ ជាពិសេសគឺនាងតែងលេចមុខច្រើននៅក្នុងការថតស្ប៉តពាណិជ្ជកម្មឱ្យផលិតផលល្បីឈ្មោះថែមទៀតផង ៕ យ៉ានុ

Image may contain: 1 person, mountain and natureImage may contain: 1 person, sky, nature and outdoorImage may contain: 1 person, standing, outdoor and natureImage may contain: 1 person, sittingImage may contain: 1 personImage may contain: 1 person, flower, plant, outdoor and natureImage may contain: 1 person, smiling, sitting, tree and outdoorImage may contain: 2 people, text

ប្រភព៖ pmhotnews