p>ខ្សែការពារខាងឆ្វេងរបស់ក្លឹប Chapcoense លោក Alan Ruschel គឺជាកីឡាករដែលនៅរស់រានមានជីវិតតែម្នាក់គត់ ក្រោយរងគ្រោះធ្លាក់យន្តហោះដ៏រន្ធត់សម្លាប់មនុស្សអស់ប្រមាណជិត ៨០ នាក់ ដែល ១៩ នាក់ ជាកីឡាកររួមក្លឹរបស់ក្លឹបបាល់ទាត់ប្រេស៊ីលនេះ ។

Image may contain: 1 person, standing

កាលពីប៉ុន្មានថ្ងៃមុននេះដែរ កីឡាករការពារឆ្វេងរូបនេះត្រូវបានគេឃើញចាកចេញពីមន្ទីរពេទ្យ Unimed Hospital នៅលើកៅអីរុញ ក្រោយស្ថិតក្រោមការព្យាបាលអស់រយៈពេល ១៨ ឆ្នាំ ។ ការចាកចេញពីមន្ទីរពេទ្យនេះ បានទទួលការអបអរសាទរពីមនុស្សជុំវិញជាច្រើន ដើម្បីលើកទឹកចិត្តដល់លោក Ruschel ព្រោះតែលោកទទួលបានមហាសំណាងមួយសឹងតែមិនគួរឲ្យជឿ ។ ការធ្លាក់យន្តហោះដ៏រន្ធត់នេះបានធ្វើឲ្យរំជើបរំជួលយ៉ាងខ្លាំងក្នុងប្រភពសារព័ត៌មានជុំវិញពិភពលោក ហើយគេឃើញថា បណ្តាអ្នកលេងអ៊ីនធឺរណេតជាច្រើនក៏បានតែបញ្ចេញភាពសោកសង្រេងចំពោះហេតុការណ៍នេះដែរ ។

Image may contain: one or more people and people standing
គួរបញ្ជាក់ដែរថា ថ្វីបើជួបគ្រោះថ្នាក់រន្ធត់បែបនេះ និង នៅមានរបួសជាប់ខ្លួនក្តី កីឡកររូបនេះបានបង្ហើបឲ្យដឹងដែរថា រូបគេនៅតែមានសង្ឃឹមថា នឹងអាចចូលហ្វឹកហាត់លេងបាល់វិញឆាប់ៗម្តងទៀត ៕ រិទ្ធី (ប្រភព ៖ ឌាយលី ម៉ែល)

Image may contain: 1 person

ប្រភព៖ pmhotnews