អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីម៉ូន (Ban Ki-moon) បានបង្ហើយអោយដឹងថា គាត់នឹងចុះឈ្មោះប្រជែងធ្វើនាយករដ្ឋមន្ត្រីនៅប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសកំណើតរបស់លោក។

ការបង្ហើបអោយដឹងពីបំណងរបស់លោកនេះធ្វើឡើង ក្រោយពេលដែលអាណត្តិរបស់លោកជាអគ្គលេខាធិការអង្គការសហប្រជាជាតិ និងត្រូវផុតនៅបំណាច់ខែធ្នូនេះ។

ថ្លែងនៅក្នុងសន្និសិទ្ឋសារព៌តមានចុងក្រោយ លោក បាន គីម៉ូនដែលមានសញ្ញាតិកូរ៉េខាងត្បូងបានអោយដឹងថា ក្រោយពេលសំរាកលំហែកាយ គាត់នឹងវិលត្រឡប់ទៅកាន់ប្រទេសកំណើតគាត់វិញ ហើយគិតថាត្រូវជួយប្រទេសរបស់គាត់ដោយវិធីណា។

ការបោះឆ្នោតប្រធានាធិបតីនៅកូរ៉េខាងត្បូង នឹងត្រូវធ្វើឡើងក្នុងខែធ្នូ ឆ្នាំ ២០១៧ តែទោះជាយ៉ាងណាក៍ដោយ ការបោះឆ្នោតនៅកូរ៉េខាងត្បូងអាចនឹងត្រូវធ្វើឡើងមុនការកំណត់ ប្រសិនជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន អ្នកស្រី ប៉ាក់ គ័នហេ (Park Geun-hye) ត្រូវបានគេដក់ចេញពីអំណាច។ ការបោះឆ្នោតប្រធានាធិបតីអាចធ្វើឡើងក្នុងរយះពេល ៦០ថ្ងៃ ក្រោយពេលប្រធានាធិបតីចុះចេញ ឬដកចេញពីអំណាច។

សព្វថ្ងៃលោកស្រី Park Geun-hye កំពុងមានបញ្ហាចំរូងចំរាស់ទាក់ទិនទៅនឹងរឿងអាស្រូវលក់ដូរឥវ៉ាន់ ហើយអ្នកស្រីត្រូវបានគេចោទប្រកាន់ថាអនុញ្ញាតិអោយមិត្តភកិ្តជិតស្និតម្នាក់ទទួលបានផលប្រយោជន៍ដោយសារតំណែងរបស់អ្នកស្រី។

ការបង្ហើបពីបំណងចង់ធ្វើនាយករដ្ឋមន្ត្រីរបស់លោក បាន គីម៉ូននេះ ស្របពេលដែលមានការតវ៉ាប្រឆាំងទៅនឹងប្រធាធិបតីបច្ចុប្បន្ន។ បាតុករដែលបន្តការតវ៉ាអស់ជាច្រើនសប្តាហ៍ បានទាមទារអោយអ្នកស្រីចុះចេញពីតំណែង និងជំរុញអោយតុលាកការធម្មនុញ្ញដកអ្នកស្រីចេញពីតំណែងប្រធានាធិបតី។

93008040_parksk 93008042_park 93008044_southkoreapmt

ប្រភព៖ CEN