ប្រភពច្បាស់ការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលមានឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ជាប្រធានបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទម្លាក់លុយជិត១០ម៉ឺនដុល្លារអាមេរិកឲ្យ ACU ដើម្បីបោះពុម្ពសៀវភៅសិស្ស និងសៀវភៅគ្រូ ស្តីពីការអប់រំការប្រឆាំងអំពើពុករលួយសម្រាប់បឋមសិក្សាថ្នាក់ទី៤ ថ្នាក់ទី៥ និងថ្នាក់ទី៦។

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅថ្មីៗ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខានៅលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រី ផ្ទេរឥណទានថវិកាចំនួន៣៦០លានរៀល ពីជំពូក៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក៦០ (ការទិញ) ជូនអង្គភាពប្រឆាំងអំពើពុករលួយដើម្បីបោះពុម្ពសៀវភៅសិស្ស និងសៀវភៅគ្រូ ស្តីពីការអប់រំការប្រឆាំងអំពើពុករលួយសម្រាប់បឋមសិក្សាថ្នាក់ទី៤ ថ្នាក់ទី៥ និងថ្នាក់ទី៦៕

ប្រភព៖ dtn7