រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានអោយដឹងថា នៅថ្ងៃសុក្រទី២៣ធ្នូឆ្នាំ២០១៦ សាសនិកឥស្លាម ជិតមួយពាន់នាក់ បាននាំគ្នវាយកម្ទេចរបង ដែលខាងសាលារាជ ធានីភ្នំពេញដាក់សម្រាប់ខណ្ឌពុះដី ព្រះវិហារអ៊ីស្លាមនេះ ធ្វើផ្លូវចេញពីតំបន់អភិវឌ្ឍន៍ដីបឹងកក់។ក្រោយពីពួកគាត់ចេញ ថ្វាយបង្គំនៅវិហារ ក្នុងតំបន់បឹងកក់រួចមក។

ប្រតិកម្មហិង្សានេះកើតឡើងនៅ៣ថ្ងៃ បន្ទាប់ពីមន្ត្រីសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៩ ខែ ធ្នូនេះ បានដឹកនាំកម្លាំងចម្រុះ ចុះទៅវាសវែងដីនៅក្នុងវិហារឥស្លាម ដ៏ធំជាងគេនៅរាជធានីភ្នំពេញដើម្បីដែលសាងសងផ្លូវមានទំហំទទឹងប្រមាណ២០ម៉ែត្រ បណ្តោយប្រវែងប្រមាណ២០០ ម៉ែត្រចាប់ពីចំណុចខ្លោងទ្វារ ចូលវិហារឥស្លាម រហូតដល់របងបើទោះបីជាសាសនិកជនឥស្លាមមួយចំនួនជំទាស់ដាច់ខាតចំពោះគម្រោង ពុះរបងវិហារបឹងកក់ ឬវិហាអាល់សាកាល់ ដែលសាលារាជធានីភ្នំពេញ ចង់ច្រៀកធ្វើផ្លូវចេញពីផ្លូវព្រះមុនីវង្ស ឆ្លងកាត់ដីបរិវេណវិហារបឹងកក់ ទម្លុះចូលទៅក្រុមហ៊ុន ស៊ូកាគូ (Shukaku) នោះ។ សាសនិកឥស្លាមជាច្រើនជំទាស់ ដោយលើកហេតុផលថា ការធ្វើផ្លូវកាត់ក្នុងរបងវិហារ ជាទីកន្លែងគោរពប្រតិបត្តិសាសនានេះ ធ្វើឲ្យប៉ះពាល់ដល់ការគោរពប្រតិបត្តិសាសនា៕

photo_2016-12-23_16-49-00

ប្រភព៖ sensoknews