ថ្មីៗកន្លងទៅនេះតារាសម្តែងសាច់សខ្ចី សួង សាខារ៉ានីត បានចេញមុខធ្វើការបដិសេធ ចំពោះព័ត៌មានដែលថាមានបុរសជាគូស្នេហ៍ទិញផ្ទះជាកាដូឲ្យនាង ។

Image may contain: 1 person, closeup and indoor

Loading...

ស្របពេលដែលតារាសម្តែងកញ្ញា សួង សាខារ៉ានីត មួយរយៈចុងក្រោយនេះ បានត្អូញត្អែរថា ការងារសិល្បៈរបស់នាងមិនសូវកាក់កប ព្រោះការងារសម្តែងរត់មករកនាងច្រើន តែខុសតម្លៃគ្នា ទើបធ្វើឲ្យបាត់ចំណូលយ៉ាងច្រើនតែគេបែរជាឃើញថានាងកំពុងរស់នៅក្នុងជីវភាពហ៊ឺហានិងទើបបានទិញផ្ទះមួយជុងនៅក្នុងបុរីប៉េងហួត បឹងស្នោទើបធ្វើឲ្យមានពាក្យចចាមអារាមលេចឮថា ផ្ទះនោះ ជាកាដូពីបុរសលាក់មុខម្នាក់ ។

Image may contain: 2 people, people standing

ជាការឆ្លើយតប សួង សុខារ៉ានីត បានទទួលស្គាល់ថានាងពិតជាទើបតែទិញផ្ទះមួយជុងនៅក្នុងបុរីប៉េងហួតបឹងស្នោពិតមែន ប៉ុន្តែការទិញផ្ទះថ្មីនេះ នាងមិនបានទទួលយកកាដូពីបុរសណាម្នាក់ទេ គឺនាងទិញបង់រំលោះក្នុងតម្លៃជាង ១០ ម៉ឺនដុល្លារ ។ នាងបានបដិសេធដោយអះអាងថា គ្មានគូស្នេហ៍ទេ ដូច្នេះចំពោះព័ត៌មានថា ផ្ទះថ្មីដែលនាងទើបទិញបាននេះជាកាដូបុរសលាក់មុខ និង ជាគូស្នេហ៍របស់នាងគឺ មិនមែនជាការពិតទេ ។

Image may contain: 1 person

សួង សាខារ៉ានីត បន្តថា ពេលនេះបេះដូងនាងនៅទំនេរ មិនទាន់ទទួលយកស្នេហាពីបុរសណាម្នាក់ឡើយ ព្រោះនាងក៏ធ្លាប់ជួបរឿងឈឺចាប់នឹងរឿងស្នេហាមួយលើកមកហើយ ដូច្នេះចំពោះចំណងស្នេហ៍ថ្មី នាងចង់ប្រើពេលវេលាមើលចិត្តគ្នាឲ្យបានច្រើនសិន មុនឈានទៅដល់រៀបការ ។

Image may contain: 1 person, outdoor and nature

គួររំលឹកថាកន្លងទៅថ្មីៗនេះតារាសម្តែងវ័យក្មេងសាច់សខ្ចីដូចបណ្តូលចេក កញ្ញា សួង សុខារ៉ានីត បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនរបស់នាងថា មិនចង់ថតរឿងដែលចំលងពីបរទេសទេ ក្រោយពេលដែលនាងបានមើលវីដេអូនៃការសម្តែងរឿងបុរាណខ្មែរដែលជាមរតកវប្បធម៌ប្រពៃណីនិងជាប្រវត្តិសាស្ត្រខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ហើយក៍ត្រូវបានផលិតករយើងបោះបង់ចោល មិនមាន ការផលិតរឿងបែបនេះឡើងវិញនោះ ៕ ដេវីត

Image may contain: 1 person, closeupImage may contain: 1 person, indoor and closeupImage may contain: 1 person, closeupImage may contain: 1 person, closeupImage may contain: 2 people, people sittingImage may contain: 1 person, selfie and closeup

ប្រភព៖ pmhotnews