បើគិតមកដល់ពេលនេះតារាចម្រៀងដែលធ្លាប់ទទួលបានភាពល្បីល្បាញអ្នកនាង យ៉ាន លីនដា បានលែងលះជាមួយអតីតស្វាមីលោក យ៉ែម សំអូន អស់រយៈពេលជាងមួយឆ្នាំទៅហើយ បន្ទាប់ពីបានចាប់ដៃរួមរស់ជាមួយគ្នាអស់រយៈប្រមាណជា ១៤ ឆ្នាំមក និងបន្សល់ទុកនូវចំណងដៃកូនស្រីដ៏ស្រស់ស្អាតម្នាក់។

Image may contain: 2 people, people smiling

Loading...

ជាការពិត ក្រោយពីបានលែងលះគ្នាដាច់ស្រេចជាមួយអតីតស្វាមីលោក យ៉ែម សំអូន ភ្លាម អ្នកនាង យ៉ាន លីនដា ក៏បានត្រឡប់ទៅរស់នៅប្រទេសអូស្ត្រាលីភ្លាមជាមួយនឹងស្នាមជាំពេញខ្លួនប្រាណ ពេញមុខពេញមាត់ដោយសារការរង់នូវអំពើហិង្សាពីតារាសម្ដែង យ៉ែម សំអូន។

Image may contain: 1 person, closeup

ជាមួយនឹងកិច្ចសម្ភាសដ៏ក្ដៅគគុកនៅក្នុងកម្មវិធី «តុបំភ្លឺ» អ្នកនាង យ៉ាន លីនដា បានបើកកកាយរឿងរ៉ាវស្នេហាប្រេះឆារបស់អ្នកនាង និងអតីតស្វាមីដែលជាតារាសម្ដែងមួយរូបដែលកំពុងទទួលបានភាពល្បីល្បាញនៅក្នុងពិភពសិល្បៈ លោក យ៉ែម សំអូន ដើម្បីស្រាយចម្ងល់ទស្សនិកជនឱ្យបានជ្រាបរឿងរ៉ាវពិតរវាងស្នេហាដែលឈានដល់ផ្លូវបំបែករបស់តារាប្រុស-ស្រីមួយគូនេះ។

Image may contain: 1 person, suit

ដើម្បីកុំឱ្យខាតពេលយូរសូមទស្សនាវីដេអូនូវការបកស្រាយរបស់អ្នកនាង យ៉ាន លីនដា លោក យ៉ែម សំអូន និងកូនស្រីរបស់អ្នកទាំងពីរ ជុំវិញរឿងរ៉ាវប្រេះឆារបស់តារាប្រុស-ស្រីមួយគូនេះដូចខាងក្រោម ៖ BeBe


ប្រភព៖ pmhotnews