ដោយសារតែការរស់នៅ បែបទំនើបច្រើកពេក គួបផ្សំជាមួយនឹងអាហារ ដែលមានផ្ទុកទៅដោយសារជាតិគីមីច្រើន អាចធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ថ្លើមរបស់អ្នក។ ដោយសារតែការញ៉ាំអាហារ ដែលមិនចំពោះសុខភាព ការផឹកស្រា ការជក់បារី មិនធ្វើការហាត់ប្រាណ ស្ត្រេសពីកន្លែងការងារ វាគឺជាបញ្ហាចំបងដែលធ្វើឱ្យថ្លើមរបស់អ្នកខូច។

ថ្លើម គឺជាសរីរាង្គមួយដ៏សំខាន់ ប្រសិនបើអ្នកមានបញ្ហាអ្វីមួយ ដែលប៉ះពាល់ដល់ថ្លើមរបស់អ្នក វាអាចនឹងធ្វើឱ្យរាងកាយរបស់អ្នក ប្រឈមមុខនឹងគ្រោះថ្នាក់។ ថ្លើមមានមុខងារច្រើន វាមានសម្ថភាពជួយបណ្តេញធាតុពុល គ្រប់គ្រងនូវជាតិកូឡេស្តេរូល និងជាតិស្ករ ព្រមទាំងជួយផលិត នូវជាតិប្រូតេអ៊ីន សំរាប់រាងកាយរបស់អ្នក។ នៅក្នុងអត្ថបទមួយនេះ នឹងបង្ហាញណែនាំអ្នកអំពីផលប៉ះពាល់មួយចំនួន ដែលបង្ហាញថាថ្លើមរបស់អ្នកមានគ្រោះថ្នាក់។

Loading...

– អស់កម្លាំងរ៉ាំរ៉ៃ
– មានការឈឺចាប់ខាងលើភ្នែក
– មានបញ្ហាឬសដូងបាត ឬក៏ប៉ោងសរសៃឈាម
– ក្រោយពីបរិភោគអាហាររួច មានអារម្មណ៍ថាល្វីងក្នុងមាត់
– មានអារម្មណ៍ចង់ក្អួតជាញឹកញាប់
– លាមកមានពណ៍ខុសធម្មតា(ស្លេក)
– បន្ទាប់ពីញ៉ាំអាហាររួច មានជាតិខ្លាញ់ច្រើន នឹងធ្វើឱ្យអ្នក មានការឈើចាប់នៅក្នុងក្រពះ
– មានការឈឺចាប់នៅក្រោម ស្មា ដងកំបិត
– មានផលប៉ះពាល់ និងឈឺក្នុងប្រម៉ាត់៕

ប្រភព៖ ខ្មែរប្រពៃ