ភ្នាក់ងារកីឡាករបាល់ទាត់ដ៏ល្បីលោក Jorge Mendes បានបើកការពិភាក្សាមួយទាក់ទងទៅនឹងលទ្ធភាពទៅលេងនៅប្រទេសចិនរបស់ Angel Di Maria នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន L’Equipe របស់បារាំង។

ដំណឹងនេះបានកើតឡើងស្របគ្នានៅពេលដែល Di Maria បានអវត្តមានពីការហ្វឹកហាត់ ដោយគ្មានមូលហេតុច្បាស់លាស់ ហើយក្នុងនោះរូបគេក៏មិនបានស្ថិតនៅក្នុងក្រុមដែរ នៅក្នុងការប្រកួត ដែល PSG យកឈ្នះ Lorient ៥ទល់នឹង០។ ទន្ទឹមគ្នានេះក្រោយពេល Di Maria បញ្ចេញទម្រង់លេងមិនបានល្អនៅក្នុងរដូវកាលនេះ អ្នកគាំទ្ររបស់ PSG បានគិតថា អតីតកីឡាករដែលបរាជ័យនៅ Manchester United រូបនេះ ក៏នឹងបរាជ័យនៅ PSG របស់បារាំងដូចគ្នា។

Loading...

ជាចុងក្រោយសម្រាប់ដំណឹងដែលថាកីឡាករអាហ្សង់ទីនរូបនេះ នឹងប្ដូរទៅលេងនៅប្រទេសចិន ក៏នឹងអាចទៅរួចដែរ ដោយស្របគ្នានេះអតីតខ្សែប្រយុទ្ធរបស់ PSG កីឡាករ Ezequiel Lavezzi ក៏បានប្ដូរទៅលេងនៅប្រទេសចិនក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដែរ។ ដូច្នេះសូមរង់ចាំមើលទាំងអស់គ្នាទៅមើល ថាអនាគតរបស់កំពូលកីឡាករបាល់ទាត់រូបនេះនឹងទៅជាយ៉ាងណាវិញ?

ប្រភព៖ kqube