គេហទំព័រ CNBC បានផ្សព្វផ្សាយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះឲ្យដឹងថា ភាគហ៊ុននៃក្រុមហ៊ុន Lockheed Martin ដែលជាក្រុមហ៊ុនផលិតយន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិកដ៏ល្បីឈ្មោះបានធ្លាក់ចុះរហូតដល់ទៅ២ភាគរយ ធ្វើឲ្យខាតបង់ទឹកប្រាក់អស់ចំនួនប្រមាណ១,២ពាន់លានដុល្លារ ដោយសារលោក Donald Trump ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកផ្ញើសាររិះគន់តាមបណ្ដាញទំនាក់ទំនងសង្គម Twitter ទៅលើតម្លៃជ្រុលហួសហេតុរបស់យន្ដហោះចម្បាំងដ៏ទំនើបធុន F-35 ផលិតដោយក្រុមហ៊ុន Lockheed Martin ។

No automatic alt text available.

Loading...

ការផ្ញើសាររបស់លោក Donald Trump តាមបណ្ដាញទំនាក់ទំនងសង្គម Twitter រិះគន់ទៅលើតម្លៃរបស់យន្ដហោះចម្បាំងអាមេរិកធុន F-35 នោះ គឺកើតឡើងក្រោយកិច្ចជំនួបរវាងលោក Donald Trump និងលោកអគ្គនាយកក្រុមហ៊ុន Lockheed Martin នៅរដ្ឋ Florida នាពេលកន្លងទៅថ្មីៗ ។

Image may contain: airplane

លោក Marillyn A.Hewson អគ្គនាយកក្រុមហ៊ុន Lockheed Martin បានបញ្ជាក់ឲ្យដឹងថា ក្រោយការរិះគន់ទៅលើតម្លៃរបស់យន្ដហោះចម្បាំងធុន F-35 ដោយលោក Donald Trump រួចមក ភាគហ៊ុនរបស់ក្រុមហ៊ុន Lockheed Martin បានធ្លាក់ចុះយ៉ាងគំហុករហូតដល់២ភាគរយ ហើយក្រុមហ៊ុនត្រូវប្រឈមនឹងការខាតបង់ទឹកប្រាក់អស់ប្រមាណ១,២ពាន់លានដុល្លារ ។

Image may contain: one or more people and indoor

យន្ដហោះចម្បាំងជំនាន់ទី៥ដ៏ទំនើបរបស់សហរដ្ឋអាមេរិកធុន F-35 Lightning II ផលិតដោយក្រុមហ៊ុន Lockheed Martin Aeronautics មានចំនួន៣ស៊េរី គឺ F-35A តម្លៃប្រមាណ១០០លានដុល្លារក្នុង១គ្រឿង និង F-35B ព្រមទាំង F-35C តម្លៃប្រមាណជាង១០០លានដុល្លារក្នុង១គ្រឿង ៕

ប្រភព៖ DTN7