ប្រភពព័ត៌មានច្បាស់ការណ៍ពីទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា កិច្ចព្រមព្រៀងសម្បទានវិនិយោគព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ រវាងរាជរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA ដែលបានកកើតឡើងតាំងពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៩៥រហូតមកទល់បច្ចុប្បន្ន(រយៈពេល២១ឆ្នាំមកហើយ)នោះ អាចនឹងត្រូវបញ្ចប់មុនពេលកំណត់ ខណៈខាងភាគីរាជរដ្ឋាភិបាលកម្ពុជាក៏បានបង្កើតគណៈកម្មការមួយធ្វើការចរចាជាមួយក្រុមហ៊ុន SCA រួចហើយ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ ដើម្បីទូទាត់សំណងសម្រាប់ការបញ្ចប់កិច្ចព្រមព្រៀងសម្បទានមុនពេលកំណត់ ។

Image may contain: sky and outdoor

Loading...

រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានចេញសេចក្តីសម្រេចលេខ១១៨សសរ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ បង្កើតគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពហិរញ្ញវត្ថុ និងទុនវិនិយោគរបស់ក្រុមហ៊ុនសម្បទានព្រលានយន្តហោះ(SCA) ដោយមានសមាសភាពជាអាទិ៍ ៖ ១-ឯកឧត្តម យឹម ណុលឡា ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាប្រធាន , ២-ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអនុប្រធាន , ៣-ឯកឧត្តម ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាសមាជិក , ៤-ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ជាសមាជិក , ៥-ឯកឧត្តម ឃុត ចាន់ដារ៉ា ទីប្រឹក្សា និងនាយករងខុទ្ទកាល័យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន ជាសមាជិក, ៦-លោក ជា ពៅ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃទីស្តីការគណៈរដ្ឋមន្ត្រី ជាសមាជិក និង៧-លោក ហាក់ សុខហេង អគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ជាសមាជិក ។

Image may contain: outdoor

គណៈកម្មការនេះមានភារកិច្ចសិក្សាលំអិតលើកិច្ចព្រមព្រៀងសម្បទានទាំងអស់ដែលរាជរដ្ឋាភិបាលបានចុះហត្ថលេខាជាមួយក្រុមហ៊ុន SCA ដើម្បីផ្ទៀងផ្ទាត់ការអនុវត្តគម្រោងចាប់តាំងពីពេលចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ន ។ ត្រួតពិនិត្យ និងវាយតម្លៃការវិនិយោគរបស់ក្រុមហ៊ុន SCA ទៅលើព្រលានយន្តហោះអន្តរជាតិទាំងបី រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ។ ត្រួតពិនិត្យបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន SCA ដើម្បីទទួលបានទិន្នន័យវិនិយោគ និងកំណត់ឲ្យបានត្រឹមត្រូវអំពីស្ថានភាពហិរញ្ញវត្ថុ រួមទាំងការគណនាអត្រាចំណូល(IRR)របស់ក្រុមហ៊ុន ។

លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានចេញសេចក្តីសម្រេចលេខ១១៩សសរ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ បង្កើតគណៈកម្មការចរចាជាមួយក្រុមហ៊ុន SCA ដើម្បីទូទាត់សំណងសម្រាប់ការបញ្ចប់កិច្ចសន្យាសម្បទានមុនពេលកំណត់ លើគម្រោងអភិវឌ្ឍន៍ និងគ្រប់គ្រងប្រតិបត្តិការអាជីវកម្មព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបបច្ចុប្បន្ន ដែលមានឯកឧត្តម យឹម ណុលឡា ដដែលជាប្រធានគណៈកម្មការទៀតផង ។

Image may contain: cloud, sky and outdoor

យោងតាមឯកសារប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ ដែលដាក់ឲ្យប្រើប្រាស់កាលពីចុងឆ្នាំ២០១៥កន្លងទៅ បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្នដែលវិនិយោគសាងសង់ដោយក្រុមហ៊ុន Société Concessionaire de l´ Aéroport (SCA) ជាក្រុមហ៊ុនអាជីវកម្មចម្រុះរវាងក្រុមហ៊ុន VINCI Construction និងក្រុមហ៊ុន MMC Engineering & Construction នោះ អាចឆ្លើយតបទៅនឹងសេចក្តីត្រូវការដល់ត្រឹមឆ្នាំ២០២០ខាងមុខប៉ុណ្ណោះ ៕

ប្រភព៖ DTN7