តាមរយៈសេចក្ដីរាយការណ៍ចុងក្រោយពីសារព័ត៌មាន Marca បានឲ្យដឹងថា ការចុះកិច្ចព្រមព្រៀងគ្នាមួយបានធ្វើឡើងរវាងក្រុមបាល់ទាត់ជើងខ្លាំងពីរក្រុម ដោយក្នុងនោះបានបង្ហាញឲ្យឃើញថា Chelsea កំពុងមានចំណាប់អារម្មណ៍ជាខ្លាំង ក្នុងការទិញយកកីឡាកររបស់ Real Madrid គឺ James Rodriguez។

ទន្ទឹមគ្នានោះបើយោងតាមសារព័ត៌មាន The Sun វិញគឺបានបញ្ជាក់យ៉ាងកាន់តែច្បាស់ទៅកាន់រឿងនេះថា Chelsea មិនព្រមផ្ដល់ទឹកប្រាក់ក្នុងតម្លៃប្រមាណ៦០លានផោនសម្រាប់ James នោះទេ គឺពួកគេនឹងស្នើសុំយក James ជាផ្នែកមួយនៃការដោះដូរយក ប្រសិនបើ Real Madrid ចង់បាន Courtois។

យ៉ាងហោចណាស់ សម្រាប់ដំណឹងនេះបានបង្កជាភាពសប្បាយរីករាយមួយដល់ប្រិយមិត្ត Chelsea តែស្របគ្នានេះការព្រួយបារម្ភក៏បានកើតមានឡើងមកដែរ ដោយមកទល់ពេលនេះសម្រាប់អ្នកចាំទីដែលត្រូវយកមកជំនួស Courtois គឺមិនទាន់រកឃើញនៅឡើយទេ។

ប្រភព៖ kqube