កាលពីថ្ងៃអាទិត្យទី២៥ ខែធ្នូកន្លងមកនេះ មានគ្រោះថ្នាក់ធម្មជាតិដ៏ធំមួយបានកើតឡើងនៅប្រទេសហ្វីលីពីន បង្កឲ្យប្រជាជនជាង១០០,០០០ បាត់បង់ទីលំនៅ ៣០គ្រួសារភៀសខ្លួន និងរាប់សិបនាក់ផ្សេងទៀតទទួលរងរបួស ដោយគ្រោះថ្នាក់នេះបណ្ដាលមកពីនិងព្យុះទីហ្វុងដ៏ធំមួយ ដែលបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅ តំបន់ Bicol ទីក្រុង Manila។

ភ្នាក់ងារឧតុនិយមលោកស្រី Mina Marasigan បានឲ្យដឹងថា ព្យុះទីហ្វុងដ៏ធំមួយ ក្នុងល្បឿន ២៤០គីឡូម៉ែត្រក្នុងមួយម៉ោងបានធ្វើដំណើរចេញពីសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតនៃប្រទេសហ្វីលីពីនបក់បោកយ៉ាងខ្លាំងទៅលើកោះ Catanduanes បណ្ដាលប្រជាជនជាង១០០,០០០ នាក់បាត់បង់ទីលំនៅ ៣០គ្រួសារភៀសខ្លួន និងរាប់សិបនាក់ផ្សេងទៀតទទួលរងរបួស។

ទន្ទឹមគ្នានេះលោក Joseph Ejercito អភិបាលក្រុង Manila ប្រទេសហ្វីលីពីនបានបញ្ជាក់ឲ្យដឹងថា មកទល់ថ្ងៃទី២៦ ខែធ្នូនេះ មហន្តរាយដ៏ធ្ងន់ធ្ងរខាងលើ បានធ្វើឲ្យដំណាំជាច្រើនរបស់ប្រជាជននៅតំបន់ Bicol រាប់ហិតាត្រូវបានទឹកលិចខូចខាតទាំងស្រុង ប្រជាជនជាង១០០,០០០ នាក់បាត់បង់ទីលំនៅ រួមទាំងទ្រព្យសម្បត្តិជាតិមួយចំនួនធំទៀតដែលបានខូចខាត។

រដ្ឋាភិបាលប្រទេសខាងលើកំពុងបញ្ជូនកម្លាំងជាច្រើននាក់បន្ថែមទៀតដើម្បីជួយសង្គ្រោះដល់ប្រជាជន ជាពិសេសគឺក្មេងៗដែលប្រឈមមុខនឹងការលង់ទឹក។ គួរបញ្ជាក់ថា គ្រោះថ្នាក់ធម្មជាតិនេះកំពុងបន្តធ្វើការគំរាមកំហែងដល់ប្រជាជនហ្វីលីពីន មិនទាន់ឈប់នៅឡើយទេ ដោយសារទឹកជំនន់មិនទាន់ច្រកអស់ និងដើមឈើធំៗរាប់ពាន់ដើមដែលបានបាក់នៅលើដងផ្លូវជាហេតុបណ្ដាឲ្យមានការកកស្ទះ ហើយស្របគ្នានេះប្រជាជនជាច្រើននាក់ផ្សេងទៀតកំពុងភៀសខ្លួនចេញយ៉ាងរន្ធត់ ម្យ៉ាងទៀតកាលពីឆ្នាំ២០១៣កន្លងមក គ្រាះថ្នាក់ធម្មជាតិខាងលើនេះធ្លាប់បានកើតឡើងម្ដងរួចមកហើយ ដោយបានសម្លាប់មនុស្សជាង៧,៣០០នាក់ និង៥លាននាក់ផ្សេងទៀតភៀសខ្លួនចេញពីទីលំនៅ នេះបើយោងតាម BBC បានចុះផ្សាយ៕

_93126644_96bc6656-8cb4-4de9-87d1-3a67ea743cb0 philippines-typhoon-afp_650x400_51482722049

ប្រភព៖ kqube