ស្ត្រីម្នាក់បានប្រកាសសុំជំនួយពីអ្នកមានចិត្តបុណ្យនិងសប្បុរសជនជាបន្ទាន់ នៅតាមបណ្ដាញសង្គមហ្វេសប៊ុកក្រោមអារម្មណ៍ក្ដុកក្ដួលរំជួលចិត្ត កើតទុក្ខជាទម្ងន់និងបានបារម្ភយ៉ាងខ្លាំងដោយខ្លាចបាត់បង់ក្មួយស្រីគួរជាទីស្រឡាញ់ បន្ទាប់ពីគេជួបគ្រោះថ្នាក់ចរាចរណ៍រងបួសធ្ងន់ធ្ងរ ក្រោយពីបានចេញពីរៀន។

ការអំពាវនាវនេះគឺចង់សុំឲ្យសប្បុរសជនទាំងអស់មេត្តាជួយសង្គ្រោះ ព្រោះយោងតាមហ្វេសប៊ុក Vorn Vandy ត្រូវជាម្តាយមីងកុមារីរងគ្រោះត្រូវការថវិកាយ៉ាងខ្លះ ដើម្បីនាំក្មួយស្រីខ្លួនទៅព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេសទើបអាចមានសង្ឃឹមរស់។

“កូន អើយ កូនដឹងខ្លួនឡើង…….កាត់អាយុរបស់ខ្ញុំ 10 ឆ្នាំ ឬ 20ឆ្នាំក៏បាន តែសូមមេត្តាជួយសង្គ្រោះជីវិតក្មួយស្រីធំរបស់ខ្ញុំផង….. ខ្ញុំកាត់កេរកាត់ខ្មាស់ សុំការជួយពីបងប្អូនសូមមេត្តាជួយសង្គ្រោះជីវិតក្មួយស្រីខ្ញុំផង ព្រោះគាត់ត្រូវបញ្ជូនទៅវះកាត់នៅក្រៅប្រទេស ត្រូវការថវិកាច្រើន សូមបងប្អូនមេត្តាចូលរួមជួយសង្គ្រោះជីវិតក្មួយស្រីខ្ញុំផង នាងសន្លប់មិនដឹងខ្លួនទេ….”។

“ពេលគាត់ចេញពីរៀនធ្វើដំណើរមកផ្ទះ គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ បោកក្បាលនឹងថ្នល់ ឋិតក្នុងការសង្គ្រោះបន្ទាន់ ត្រូវការវះកាត់យកឈាមកកក្នុងខួរក្បាល….សូមពុកម៉ែ បងប្អូនមេត្តាជួយសង្គ្រោះជីវិតក្មួយស្រីខ្ញុំផង ….. សូមព្រះថែរក្សាជីវិតក្មួយស្រីខ្ញុំផង…..បងប្អូនអាចទំនាក់ទំនងតាមរយៈលេខរបស់ខ្ញុំ 010 320 543″៕ ប្រភព៖ kqube

Image may contain: 2 people, people standing and closeup

Image may contain: 3 people, people sitting

Image may contain: 1 person