សិល្បៈ ៖ ក្រោយពីគ្រងពានកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol ភ្លាមប្រវត្តិដើរច្រៀងតាមក្រុមអកកេះ សិរីសុខុម នៅក្នុងខេត្តកំពង់ស្ពឺរបស់កញ្ញា ឈិន ម៉ានិច្ច ក៏បានលាតត្រដាង ប៉ុន្តែសម្រាប់ទឹកដមសំឡេងរបស់នាងច្រៀងផ្ទាល់ពីរោះកម្រិតណានោះ ប្រហែលជាទស្សនិកជនភាគច្រើនមិនទាន់បានស្ដាប់ទេ។

ខាងក្រោមនេះ គឺជាវីដេអូម្ចាស់ពាន Cambodian Idol កញ្ញា ឈិន ម៉ានិច្ច ច្រៀងនៅតាមវង់តន្ត្រីអកកេះផ្ទាល់ កាលដែលនាងមិនទាន់ល្បី ពោលគឺទឹកដមសំឡេងរបស់នាងត្រូវបានទស្សនិកជនជាច្រើនបានកោតសរសើរថា ពីរោះមិនចាញ់នាងច្រៀងនៅក្នុងស្ទូឌីយោកម្មវិធី Cambodian Idol របស់ស្ថានីយទូរទស្សន៍ ហង្សមាស នោះទេ៕

ប្រភព៖ kqube