ថៃប្រកាសប្រាប់ពិភពលោកថា ប្រាសាទបុរាណនៅក្នុងខេត្តទាំងបី ជារបស់កម្ពុជា នឹង ដំណាលរឿង ណាឃី ជារឿងពិតរបស់កម្ពុជា ដែលទាក់ទងនឹងរឿង ព្រះថោងនាងនាគ នៅក្នុងតម្រារឿងពិតរបស់ទីក្រុងមនុស្សជាតិខ្មែរ ដែលមានសម្ព័ន្ធភាពជាមួយក្រុងភុជុង្គនាគ ជាកំណើតដំបូងបង្អស់របស់កម្ពុជា ដែលបានចារជាប្រវិត្តសាស្រ្ដប្រាប់ដល់ ពិភពលោកបានដឹង ។

ដំណើររឿងព្រះថោងនាងនាគ បានចារនៅទុកនៅប្រាង្គប្រាសាទនានា ដែលបច្ចុប្បន្នស្ថិតនៅក្នុងទឹកដីប្រទេសថៃក៏មាន
ដោយសារតែឬទ្ធីនុភាពរបស់ដូនតាខ្មែរ បានបណ្ដាលចិត្តឲ្យប្រទេសថៃ ចាប់ផ្អើមធ្វើការប្រកាសប្រាប់ភ្ញៀវអន្ដជាតិដែលមកលេង ឬធ្វើដំណើរកំសាន្ដទៅកាន់ប្រាសាទបុរាណ ក្នុងទឹកដីនៃខេត្ត ណាខនរាតសីម៉ា ខេត្ត បុរីរាំ ខេត្ត ស៊ីសាកេត មគ្គុទេសថៃនឹងនិយាយរឿងពិតពីរឿង ណាឃី ដែលជារឿង ព្រះថោងនាងនាគ ។

ភាគីថៃបានសរសេរប្រាប់ក្នុងសារព័ត៌មាន matichon ថា ស្ដេចនាគី នឹង កងទ័ព្ធនាគី បានតស៊ូជាមួយកងទ័ព្ធកូស៊ីន មកពីប្រទេសឥណ្ឌា នេះដោយយោងតាមរូបភាពនៅលើផ្ទាំងសិលាចរិក ប្រាសាទអង្គវត្ត របស់ប្រទេសកម្ពុជា មានអាយុកាលក្រោយ ព.ស ១៦៥០ ។

គួរបញ្ជាក់ផងដែរថា ភាគីថៃហាក់បីដូចជាមានមោទនភាពចំពោះរឿងព្រះថោងនាងនាគនេះណាស់ បានជាប្រកាសបាក់ទឹកបាក់ដីថា ទៅលេងប្រាសាទបុរាណនៅខេត្តទាំងបី នឹងដឹងច្បាស់ពីប្រវត្តិនាងនាគនៅកម្ពុជា ជាក់ជាមិនខាន បើទោះជាយ៉ាងនេះក្ដី ប្រៀបបីដូចជាភាគីថៃ កំពុងប្រកាសប្រាប់ពិភពលោកទាំងមូលថា គេបានថែរក្សាប្រាសាទបុរាណខ្មែរបានល្អដូច្នោះដែរ តើក្នុងនាមយើងជាកូនខ្មែរមួយរូប មានមតិយោបល់យ៉ាងណាចំពោះរឿងនេះ? ៕

Image may contain: cloud, sky and outdoor

No automatic alt text available.

Image may contain: sky, outdoor and nature

Image may contain: sky, outdoor and nature

No automatic alt text available.

Image may contain: outdoor

No automatic alt text available.

Image may contain: plant, sky, tree, outdoor and nature

ប្រភព៖ postnews.media