តារាចម្រៀង និង សម្តែង ឆៃលី ដាឡែន បានក្តៅស្លឹកត្រចៀកឆេវ ក្រោយពេលបានស្តាប់សម្តីអ្នកលេងភ្លេងការម្នាក់ ដែលនាងបាននិយាយថាជាមនុស្សប្រុសឈ្លើយកំពុងល្បីនៅលើហ្វេសប៊ុក ព្រោះអ្នកលេងភ្លេងការប្រុសរូបនោះត្រូវបានសំអាងការទាក់ទងឱ្យទៅលេងភ្លេងការនៅក្នុងពិធីមង្គលការមួយ និង បានទទួលប្រាក់កក់ ៥០ ដុល្លារ ប៉ុន្តែស្រាប់តែដល់ថ្ងៃ មិនឃើញអ្នកភ្លេងការរូបនោះទៅតាមការណាត់ ។

Image may contain: 2 people, people sitting

Loading...

ជាមួយការទូរស័ព្ទបញ្ជាក់ពីម្ចាស់សម្អាងការ ស្រាប់តែអ្នកលេងភ្លេងការប្រុសរូបនោះជេរអ្នកសម្អាងការដែលកក់លុយឥតសំចៃមាត់ទៅវិញ ។ ទង្វើនេះបានធ្វើឱ្យតារាសម្តែង ឆៃលី ដាឡែន បង្ហោះសារជាមតិយោបល់លើទំព័រហ្វេសប៊ុកផ្ទាល់ក្នុងន័យដាក់បន្ទុកលើអ្នកលេងភ្លេងការដែលទទួលប្រាក់កក់ហើយមិនទៅលេងយ៉ាងចាស់ដៃថា «ងាប់ហើយមើលសម្តីអ្នកច្រៀងភ្លេងខ្មែរលោក ស្តាប់ហើយគ្រឺតណាស់លោក ទទួលលុយកក់គេហើយអត់ទៅលេងឱ្យគេហើយនៅសម្តីឈ្លើយទៀត ពេលទទួលលុយកក់គេនឹងអត់សួរគេទេអីថាលេងនៅកន្លែងណា? អ៊ីចឹងបើកភ្លេងខ្មែររកងាប់អី គេនីមួយៗមិនថាភ្លេងខ្មែរ មិនថាភ្លេងសម័យ មិនថាសម្អាងការ មិនថាអ្នកតែងផ្កា តែគេទទួលលុយកក់ហើយគឺគេទទួលខុសត្រូវដល់ម៉ោងលេងគេទៅដល់កន្លែងហើយ បើយើងមិនស្គាល់យើងគួរតែខលទៅសួរម្ចាស់សម្អាងការដែលគេជាអ្នកកក់លុយយើង មិនមែនឱ្យគេខលតាមយើងទេ គេក៏រវល់របរគេដែរ លោកអ្នកភ្លេងឫកធំ ខ្ញុំនិយាយនេះព្រោះគ្រួសារខ្ញុំមានជួលទាំងភ្លេងខ្មែរ និង សម័យ មិនឫកធំ ហើយសម្តីឈ្លើយដាក់គេអ៊ីចឹងទេ ខ្ញុំទើបតែជួបទេលោកអើយ មើលវីដេអូនេះហើយក្តៅចិត្តតែម្តង បើជួបខាងក្រៅ ដឹងតែ បើបងប្អូនណាយល់ដូចខ្ញុំសូមlike or comments n share ឱ្យលោកបងអ្នកភ្លេងឫកធំបានឃើញផង» ៕ សាកល

សូមស្តាប់សម្តីអ្នកលេងភ្លេងការ និង ម្ចាស់សម្អាងការនិយាយគ្នាតាមទូរស័ព្ទនៅខាងក្រោម…

Image may contain: 1 person, sunglasses and close-upImage may contain: 1 person, smiling, standingImage may contain: 1 person, smiling, standingImage may contain: 1 person, smiling, standing

ប្រភព៖ pmhotnews