ក្រោយពីមានព័ត៌មានលេចឮថាតារាចម្រៀងស្រីល្បី ពេជ្រ សោភា និង តារាសម្តែងបុរសសង្ហា ឆឹម សក្កដា មានទំនាក់ទំនងស្នហានឹងគ្នា រហូតធ្វើឱ្យមហាជនដាក់ការសង្ស័យថាជាការពិតឬយ៉ាងណា? នៅពេលនេះទំនាក់ទំនងដែលស្ថិតក្នុងការសង្ស័យរបស់មហាជននោះត្រូវបានលាតត្រដាងការពិតហើយ បន្ទាប់ពីតារាចម្រៀង ពេជ្រ សោភា អះអាងក្នុងបទសម្ភាសជាមួយ «ប្រជាប្រិយ» នៅមុននេះ ។

Image may contain: 2 people, people sitting

ជាការពិតតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានផ្តល់បទសម្ភាសដល់ «ប្រជាប្រិយ» ថា អ្នកនាង និង លោក ឆឹម សក្កដា មិនទាន់មានអ្វីលើសពីមិត្តភក្តិទេ គ្រាន់តែស្គាល់គ្នាជិតស្និទ្ធប៉ុណ្ណោះ ចំពោះរឿងស្នេហាគឺមិនទាន់ហ៊ាននិយាយបាននៅពេលនេះទេ ពោលគឺមិនទាន់មានទំនាក់ទំនងអ្វីនឹងគ្នាឱ្យប្រាកដឡើយ ។ «ចា៎! ខ្ញុំ និង គាត់ (ឆឹម សក្កដា) គ្រាន់តែស្គាល់គ្នាជិតស្និទ្ធ ហើយខ្ញុំចូលចិត្តគាត់ ព្រោះគាត់ជាមនុស្សល្អ ចូលចិត្តរបៀបធ្វើការងាររបស់គាត់ ចូលចិត្តនូវអ្វីដែលគាត់ធ្វើ និយាយទៅខ្ញុំចូលចិត្តគាត់» ។

Image may contain: 2 people, outdoor, close-up and nature

អ្នកនាង ពេជ្រ សោភា បានបន្តទៀតថា ពេលនេះគឺអ្នកនាង និង លោក ឆឹម សក្កដា កំពុងតែសិក្សាមើលចិត្តគ្នាទៅវិញទៅមកសិន មិនអាចឆ្លើយបានថាស្រឡាញ់គ្នាឬយ៉ាងណាទេ ព្រោះត្រូវការស្គាល់គ្នាឱ្យបានច្រើនជាងនេះ ទើបអាចនិយាយដល់រឿងស្នេហា ឥលូវនេះគឺស្ថិតក្នុងភាពមើលចិត្តគ្នាប៉ុណ្ណោះ ។

Image may contain: 2 people, people smiling, selfie and close-up

ការនិយាយបែបនេះ អ្នកនាង ពេជ្រ សោភា ក៏បង្ហើបដែរថា រឿងរ៉ាវយ៉ាងណាទៀតនោះទុកឱ្យប្រិយមិត្តដឹងទៅតាមពេលវេលាបន្តបន្ទាប់ទៀត ឬក៏អាចដាមដាន និង វិនិច្ឆ័យតាមបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាងផ្ទាល់ ដោយឡែកក្នុងពេលនេះមិនទាន់អាចឆ្លើយថាជាស្នេហាបានឡើយ គ្រាន់តែជាការចូលចិត្តប៉ុណ្ណោះ ៕ សាកល

Image may contain: 1 person, glasses, indoor and close-upImage may contain: 1 personImage may contain: 3 people, people smiling, people standing

ប្រភព៖ pmhotnews