តើអ្នកដឹងទេថា គូទមនុស្សចែកចេញពី ៩ប្រភេទ។ យោងតាមការស្រាវជ្រាវកាលពីថ្មីៗនេះបានឱ្យដឹងថា បុរស និងស្ត្រីអាចមើលដឹងពីសុខភាព និងរោគសញ្ញានៃជំងឺតាមរយៈមើលទម្រង់ និងទំហំរបស់គូទ។

ចម្លែកណាស់ ការសិក្សាស្រាវជ្រាវថ្មីមួយនេះក៏បាននិយាយទៀតថា ទម្រង់គូទរបស់អ្នកអាចប្រាប់អ្នកពីបញ្ហាសុខភាពបេះដូង និងតម្រងនោមបានថែមទៀតផង ឬក៏អាចមើលដឹងថា អ្នកកើតជំងឺទឹកនោមផ្អែម ឬក៏អត់។

តាមការសិក្សាកាលពីថ្មីៗបានបកស្រាយថា បំរែបំរួលស្បែក និងដុះរោមលើគូទអាចកំណត់បានថា អ្នកមានបញ្ហាសុខភាព ឬក៏អត់។ ម្យ៉ាងវិញទៀត ទំហំរបស់គូទអាចឱ្យអ្នកបានដឹងពីបញ្ហាសុខភាពផ្សេងៗ ដែលនឹងត្រូវប្រឈមមុខ។ តាមការសិក្សាខាងលើនេះក៏បានរួមបញ្ចូលទាំងព័ត៌មានទម្រង់គូទ ដែលអាចបកស្រាយពីចរិកលក្ខណៈរបស់អ្នក។

ដូច្នេះ ប្រសិនបើអ្នកចង់ដឹងថា តើគូទរបស់អ្នកអាចប្រាប់អ្នកអ្វីខ្លះពីបញ្ហាសុខភាព ខាងក្រោមនេះនឹងបង្ហាញពីរឿងរ៉ាវមួយចំនួនដែលគូទរបស់អ្នកនឹងបកស្រាយប្រាប់ដល់អ្នក៖

បញ្ហាខ្នង

ប្រសិនបើអ្នកសង្កេតឃើញថា គូទរបស់អ្នកយារធ្លាក់ និងមានអារម្មណ៍ថា រាបស្មើបើធៀបនឹងផ្នែកផ្សេងទៀតនៃរាងកាយ នេះបង្ហាញថា អ្នកខ្សោយសាច់ដុំសំខាន់ដើម្បីជួយទប់លំនឹងឆ្អឹងខ្នង ធ្វើឱ្យខ្នងកោង។

បញ្ហាជើង

គេនិយាយថា ប្រសិនបើត្រគាករបស់អ្នកកាន់តែធ្ងន់ និងកាន់តែធំឡើងជាងភាពយារធ្លាក់ បញ្ជាក់ថា ជើងរបស់អ្នកមានបញ្ហា។ អ្នកជំនាញក៏បាននិយាយថា អ្នកគួរតែសម្លឹងមើលជើងផងដែរ ព្រោះវាអាចផ្តល់គន្លឹះដល់អ្នក ថាតើអ្នកមានបញ្ហាសុខភាព ឬក៏អត់។

ចេញកន្ទួលរមាស់

បញ្ហាចេញកន្ទួលរមាស់នេះ ជាបញ្ហាទូទៅមួយដែលអាចកើតមានចំពោះទាំងបុរស និងស្ត្រី។ អាការៈចេញកន្ទួលរមាស់នៅលើគូទបែបនេះបានប្រាប់ដល់អ្នកពីបញ្ហាសាប៊ូបោកគក់ និងក្រណាត់ដែលអ្នកកំពុងតែស្លៀក ដែលអាចបង្កបញ្ហាដល់ស្បែក។ ការចេញកន្ទួលរមាស់ក៏អាចមានន័យថា ស្បែករបស់អ្នកសម្បូរជាតិខ្លាញ់ និងស្ទះរន្ធញើស។

អ្នកអាចបំបាត់បញ្ហាចេញកន្ទួលរមាស់នេះបានដោយលាងសម្អាតឱ្យបានល្អ។ យល់ល្អត្រូវទៅពិនិត្យមើលបញ្ហានេះ មុនពេលវាឆ្លងមេរោគ។

ឬសដូងបាត

តើអ្នកដឹងទេថា គូទរបស់អ្នកអាចប្រាប់ដល់អ្នកថា អ្នកកំពុងតែកើតជំងឺឬសដូងបាន។ ករណីភាគច្រើន ជំងឺនេះអាចចាប់ផ្តើមដោយការឧស្សាណ៍ទល់លាមកញឹកញាប់។ វាក៏អាចបង្ហាញថា អ្នកកង្វះអាហារសម្បូរជាតិសរសៃ។ ដូច្នេះ អ្នកត្រូវទទួលទានអាហារជំនួយដល់សុខភាព អាហារសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីន។

បេះដូងរបស់អ្នក

ទម្រង់គូទក៏អាចបកស្រាយបានច្រើនពីបញ្ហាសុខភាពរបស់អ្នក។ ជាធម្មតា បន្ទាប់ពីស្ត្រីរាំងរដូវ ស្ត្រីអាចប្រឈមនឹងជំងឺបេះដូង និងបញ្ហាសរសៃឈាមបេះដូង នៅពេលមានបំរែបំរួលអ័រម៉ូនឆាប់រហ័សនៅក្នុងរាងកាយ។ ម្យ៉ាងវិញទៀត វត្តមានជាតិខ្លាញ់ក្នុងកំប៉េះគូទអាចជួយការពារបេះដូង, សរសៃឈាមក្រហម និងថ្លើមពីការឡើងអាស៊ីតខ្លាញ់។

ជំងឺទឹកនោមផ្អែម

គេនិយាយថា ដំណាក់កាលដែលស្ត្រីរាំងរដូវ ជាពេលវេលាដែលបញ្ហាសុខភាពជាច្រើនបានកើតឡើង ហើយអ្វីដែលពិសេសនោះគឺ ជំងឺទឹកនោមផ្អែម។ គេចំណាំថា នៅពេលអ្នកចាប់ផ្តើមដុះក្បាលពោះ ស្របពេលដែលកំប៉េះគូទកាន់តែធំឡើង យល់ល្អត្រូវទៅពិនិត្យមើលទឹកនោមផ្អែម ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។

ទម្រង់គូថរាងអក្សរ V

ទម្រង់គូថរាងអក្សរ V បង្ហាញថា កម្រិតអ័រម៉ូនអឺសស្ត្រូសែនរបស់អ្នកចុះអន់ថយ។ ដើម្បីបង្កើនកម្រិតអ័រម៉ូនអឺសស្ត្រូសែនក្នុងរាងកាយ អ្នកត្រូវទទួលទានអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន, សារធាតុខនិជ និងអាហារដែលសម្បូរទៅដោយអាស៊ីតហ្វូឡិច៕

ប្រភព៖ ខ្មែរប្រពៃ