សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៥កន្លងទៅ សហរដ្ឋអាមេរិកប្រមូលចំណូលបានប្រមាណ៤០ពាន់លានដុល្លារពីការផ្គត់ផ្គង់សព្វាវុធនៅលើទីផ្សារពិភពលោក គឺជាប់លំដាប់កំពូលខាងជំនួញអាវុធ ទោះបីទីផ្សារអាវុធលើពិភពលោកនាឆ្នាំ២០១៥បានធ្លាក់ចុះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤ក៏ដោយ(ឆ្នាំ២០១៤ចំនួន៨៩ពាន់លានដុល្លារ និងឆ្នាំ២០១៥ចំនួន៨០ពាន់លានដុល្លារ) ។

Image may contain: airplane

គេហទំព័រសារព័ត៌មាន Ibtimes របស់អង់គ្លេស បានផ្សព្វផ្សាយឲ្យដឹងថា ក្នុងរយៈពេល៨ឆ្នាំដូចគ្នា នាអាណត្តិដឹកនាំរបស់លោក Barack Obama ជាប្រធានាធិបតីសហរដ្ឋអាមេរិក បានអនុម័តថវិកាលើការលក់អាវុធទៅកាន់បរទេសស្មើនឹងចំនួន២៧៨ពាន់លានដុល្លារ គឺច្រើនជាងទ្វេដង បើធៀបទៅនឹងអាណត្តិដឹកនាំរបស់លោក George W.Bush ជាប្រធានាធិបតី មានចំនួនត្រឹម ១២៨,៦ពាន់លានដុល្លារ ។

Image may contain: 1 person, standing

មន្ទីរយោធា Pentagon របស់សហរដ្ឋអាមេរិក បានរាយការណ៍ឲ្យដឹងថា នៅឆ្នាំ២០១៦នេះអាមេរិកបានលក់អាវុធតម្លៃ៣៣,៦ពាន់លានដុល្លាររួចជាស្រេច និងសម្រាប់ឆ្នាំ២០១៧ខាងមុខ ក៏បានចុះកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំងតម្លៃ៧ពាន់លានដុល្លាររួចហើយដែរ ៕

No automatic alt text available.

ប្រភព៖ dtn7