កំណើនអ្នកជាប់ឃុំជាពិរុទ្ធជន និងជាទណ្ឌិតនៅក្នុងពន្ធនាគារជាលំដាប់ ធ្វើឲ្យរដ្ឋត្រូវចំណាយប្រាក់យ៉ាងច្រើនសម្រាប់ផ្គត់ផ្គង់ស្បៀងអាហារដល់អ្នកជាប់ឃុំខ្លួនទាំងនោះ តួយ៉ាង ក្នុងរយៈពេល០៣ខែចុងឆ្នាំ២០១៦នេះ ក្រសួងមហាផ្ទៃនឹងចំណាយប្រាក់ជាង១លានដុល្លារសម្រាប់ផ្គត់ផ្គង់ស្បៀងអាហាររបស់ពិរុទ្ធជន និងទណ្ឌិត ។

Image may contain: outdoor

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅថ្មីៗ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុញ្ញាតឲ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី្កក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្ទេរឥណទានថវិកាចំនួន ៤ ៨៤០លានរៀល ពីជំពូក៦៩(ចំណាយមិនបានគ្រោងទុក)នៃខ្ទង់ចំណាយមិនទាន់បែងចែក មកជំពូក៦០(ការទិញ)ជូនក្រសួងមហាផ្ទៃ(រដ្ឋបាលទូទៅ) មានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី សម្រាប់ចំណាយលើស្បៀងអាហាររបស់ពិរុទ្ធជន និងទណ្ឌិតក្នុងរយៈពេល០៣ខែចុងឆ្នាំ២០១៦នេះ ។

Image may contain: one or more people, crowd and outdoor

របាយការណ៍របស់មន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីដើមឆ្នាំ២០១៦ មានអ្នកជាប់ឃុំក្នុងពន្ធនាគារនៅទូទាំងប្រទេសចំនួន១៧ ៨៩៦នាក់ គឺជាចំនួនមួយដែលលើសកម្រិតកំណត់ ៕

ប្រភព៖ pmhotnews