ហេតុការនេះកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ432កែងនឹងផ្លូវលេខ ១៥៥ ស្ថិតនៅក្នុងសង្កាត់ ទួលទំពូង១ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា៖ នៅមុនពេលកើតហេតុគេបានឃើញជនសង្ស័យដែលមានគ្នាចំនួន៣នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣២ ខណៈមកដល់ចំណុចកើតហេតុផ្លូវលេខ ៤៣២ កែងនឹងផ្លូវលេខ ១៥៥ ជនសង្ស័យទាំង៣បានធ្វើសកម្មភាពឆក់យកកាបូបលុយពីនារីរងគ្រោះម្នាក់បានសម្រេច រួចបានរត់គេចខ្លួន មិនទាន់បានប៉ុន្មានផងមានរថយន្តមួយគ្រឿងបានដេញតាមប្រកៀកជាមួយជនសង្ស័យខាងលើបន្ទាប់មករថយន្តមួយគ្រឿងនោះក៏បានបុកជនសង្ស័យទាំង៣បណ្ដាលអោយដួលរលាត់ដៃរលាត់ជើង ត្រូវបានសម្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង៣ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួររកគ្នីគ្នារបស់ពួកគេបន្តទៀត ដើម្បីចាត់វិធានការតាមចាប់ជនសង្ស័យទាំងនោះបន្តទៀតនឹងយកទៅដាក់ទោសតាមនិតិវិធីច្បាប់៕

Image may contain: 3 people

Image may contain: 1 person, sitting

Image may contain: 3 people, people sitting

Image may contain: one or more people

Image may contain: one or more people, people standing and text

Image may contain: 2 people

ប្រភព៖ tvfb