កាលពីថ្ងៃទី២៧ ខែធ្នូម្សិលមិញនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានចូលរួមជាប្រវត្តិសាស្ត្រមួយជាមួយលោកប្រធានាធិបតីអាមេរិក លោក Barack Obama ក្នុងការរលឹកខួប៧៥ឆ្នាំនៃសង្គ្រាមលោកលើកទីពីរ ដែលជាការបរាជ័យដ៏ធំមួយរបស់អាមេរិកនៅលើកោះ Pearl Harbor ក្រោមការវាយប្រហារដោយការទម្លាក់គ្រាប់បែករបស់ជប៉ុន ដែលបណ្ដាលឲ្យកងទ័ពនាវាអាមេរិកចំនួន ២,៤០០នាក់បានស្លាប់ និងនាវាចម្បាំងជាច្រើនគ្រឿងទៀតត្រូវបានកម្ទេចចោលនៅ ក្នុងសមុទ្រ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៤១។

ថ្នាក់ដឹកនាំទាំងពីរបានធ្វើដំណើរទៅកាន់កោះ Pearl Harbor និងទីក្រុង Hiroshima ដើម្បីធ្វើការគោរពដល់វិញ្ញាណក្ខន្ធកងទ័ពរាប់ពាន់នាក់ដែលបានស្លាប់នៅទីនោះ ក្នុងឱកាសនេះដែរ លោក Obama បានអំពាវនាវឲ្យប្រជាជនចូលរួមកាន់ទុក្ខ និងទទួលស្គាល់សម្ព័ន្ធភាពរវាងប្រទេសទាំងពីរសារឡើងវិញនៅពេលដែលប្រធានាធិបតីជាប់ឆ្នោតថ្មី លោក Donald Trump ឡើងកាន់អំណាចនៅពេលខាងមុខទៀតផង នេះបើយោងតាម CNN បានចុះផ្សាយ។

លោក Abe មានប្រសាសន៍ថា “ប្រទេសទាំងពីរនឹងមិនអាចកើតមានសង្គ្រាមជាលើទីបីនោះទេ” ស្របគ្នានេះដែរ តាមរយៈសុន្ទរកថាមួយរបស់ លោក Obama បានឆ្លុះបញ្ចាំងអំពីព្រឹត្តិការណ៍សោកនាដកម្មដ៏ធំរបស់សហរដ្ឋអាមេរិកនៅកោះ Pearl Harbor នេះផងដែរ ដែលបានធ្វើឲ្យទំនាក់ទំនងរវាងអាមេរិក និងជប៉ុនមានការធ្លាក់ចុះអស់រយៈពេល៧៥កន្លងមកហើយ ដោយរូបលោកមានប្រសាសន៍ថា៖ “ចាប់តាំងពីឆ្នាំ១៩៤១ សម្ព័ន្ធភាពរវាងប្រទេសទាំងពីរមិនដែលរឹងមាំនោះទេ ដោយជប៉ុន និងអាមេរិកបានកាត់ផ្ដាច់ចំណងមិត្តភាពអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ ដោយភាគីទាំងពីរខិតខំអភិវឌ្ឍប្រទេសជោគជ័យរៀងៗខ្លួន”។

“ចាប់ពីថ្ងៃនេះតទៅ អាមេរិក និងជប៉ុន គឺជាសសរទ្រូងនៃសន្តិភាពរបស់ប្រទេស និងជាកម្លាំងដ៏រឹងមាំមួយដែលធ្វើឲ្យតំបន់អាស៊ីប៉ាស៊ីហ្វិកមានការរីកចម្រើន រួមទាំងនាំយកនូវសន្តិភាពជូនពិភពលោក”

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីចប់ពិធីរលឹកខួបខាងលើនេះ ថ្នាក់ដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងពីរ នឹងធ្វើកិច្ចប្រជុំកំពូលមួយនៅរដ្ឋហាវ៉ៃ មុនពេលលោក Obama លាលែងពីតំណែងប្រធានាធិបតីនៅខែមករា ឆ្នាំ២០១៧ខាងមុខនេះផងដែរ៕

bn-ie191_0430j__p_20150429221026 ise

ប្រភព៖ Kqube