នៅ សូនីតា បានបង្ហោះរូបភាពមួយសន្លឹកដែលបង្ហាញពីផ្ទះវីឡាភ្លោះមួយដ៏ធំស្គឹមស្គៃរួមជាមួយពាក្យអរគុណយ៉ាងច្រើនដល់មនុស្សជាទីស្រលាញ់របស់ខ្លួន ។ នៅ សូនីតា ពិតជារីករាយជាមួយកាដូមួយនេះខ្លាំងណាស់ ។

Image may contain: 1 person, sitting, stripes and indoor

នៅ សូនីតា បានសរសេរថា «Thanks for ur gift on Christmas 4 anniversary អរគុណសម្រាប់ ការអាណិតស្រលាញ់ពីបង អរគុណដែលបងប្រកាន់ពាក្យសច្ចះ អរគុណបង ដែលចង់ឲ្យអូនល្អគ្រប់យ៉ាង អរគុណបង ដែលទុកអូនជាមនុស្សពិសេសសម្រាប់បង អរគុណដែលធ្វើឲ្យក្តីស្រមៃរបស់អូនក្លាយជាការពិត នេះជាក្តីបំណងរបស់អូនចុងក្រោយ បងធ្វើឲ្យអូនគេងលែងលក់ ហើយរំភើបចិត្តរកអ្វីនិយាយមិនបានទេ ជួបគ្នាឆាប់ៗ Love you than I can say love the way you did on me thx for everything» ។

Image may contain: house, tree, sky and outdoor

ជាមួយគ្នានោះ នាងបានដាក់រូបផ្ទះវីឡាភ្លោះមួយដែលកំពុងតែសាងសង់ ។ តាមរយៈសារខាងលើនេះគឺល្មមគ្រប់គ្រាន់ដែលបង្ហាញថា វីឡាថ្មីនេះគឺជាកាដូពីគូស្នេហ៍ នៅ សូនីតា យ៉ាងពិតប្រាកដ ។ ស្របពេលដែល នៅ សូនីតា ប្រកាសពីផ្ទះរបស់ខ្លួនបែបនេះ ធ្វើឲ្យលេចលឺពត៌មានជាច្រើនថា នាងត្រៀមខ្លួននឹងចូលរោងការក្នុងឆ្នាំ២០១៧ខាងមុខនេះ ជាមួយគូស្នេហ៍អ្នកមានរបស់ខ្លួន ។

Image may contain: 2 people, selfie and closeup

មកទល់ពេលនេះ នៅ សូនីតា នៅពុំទាន់បង្ហាញការពិតអំពីចំណងស្នេហ៍ដ៏អាថីកំបាំងរបស់ខ្លួនជាសាធារណៈឲ្យទស្សនិកជនបានដឹងលឺនៅឡើយទេ មានតែមិត្តភក្តិសិល្បៈដែលស្និទ្ធស្នាលជាមួយនាងប៉ុណ្ណោះដែលបានដឹងអំពីរឿងនេះ ។ ក្រោយពីឃើញ នៅ សូនីតា បង្ហោះផ្ទះថ្មីរបស់ខ្លួន បានធ្វើឲ្យមិត្តភក្តិសិល្បៈជាច្រើនសរសើរពីភព្វព្រេងសំណាងរបស់នាងគ្រប់ៗគ្នា ។

Image may contain: 1 person, smiling, standing, sitting and indoor

នៅក្នុងរដូវការនេះ ស្រីស្អាត នៅ សូនីតា កំពុងរវល់ខ្លាំងជាមួយការងារសិល្បៈ ប៉ុន្តែឆ្លៀតពេលទំនេរម្តងៗនាងតែងតែចំណាយពេលវេលាដើរកំសាន្តនៅក្រៅប្រទេសជាមួយគ្រួសារនិងមិត្តភក្តិ ៕ អាលីណា

Image may contain: 1 person, smiling, indoorImage may contain: 1 person, standing, on stage and indoorImage may contain: 1 person, sittingImage may contain: 1 person, standingImage may contain: 1 person, indoorImage may contain: 1 person

ប្រភព៖ pmhotnews