តារាសម្ដែងកំពុងសកម្មក្នុងអាជីពជាអ្នកសិល្បៈ ជាពិសេសការងារមនុស្សធម៌ផ្សេងៗ អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រារព្ធពិធីខួបកំណើតគម្រប់ ១០ឆ្នាំឱ្យកូនស្រីឈ្មោះ ជូលី កាលពីថ្ងៃទី ២៧ ធ្នូ ម្សិលមិញនេះ ជាមួយនឹងនំខេកដ៏ឃ្យូតៗជាច្រើនសម្រាប់កូនស្រីបណ្ដូលចិត្ត។

Image may contain: 4 people, people smiling, people sitting and closeup

ដោយឡែក អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងទៅលើពិធីខួបកំណើតរបស់ ជូលី ដែលជាកូនស្រីតារាសម្ដែងកំពុងមានហាងឆេង ចន ច័ន្ទលក្ខិណា បានទទួលកាដូជាចិញ្ចៀនពេជ្រពីម្ដាយរបស់តារាសម្ដែងរូបនេះថែមទៀតផង ពោលគឺត្រូវជាលោកយាយរបស់ ជូលី តែម្ដង។

Image may contain: 6 people, people smiling, people standing

នៅក្នុងពិធីខួបកំណើតកូនស្រីកាលពីម្សិលមិញនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានអញ្ជើញសិល្បករ សិល្បការិនីជាច្រើនដើម្បីចូលរួមអមអរក្នុងថ្ងៃពិសេសរបស់កូនស្រីផងដែរ ប៉ុន្ដែក្នុងនោះគេសង្កេតឃើញមានសុទ្ធសឹងតែអ្នកជិតស្និទ្ធជាមួយនាងតែប៉ុណ្ណោះ។

Image may contain: 2 people, people smiling, people sitting

សូមទស្សនាវីដេអូខាងក្រោមដើម្បីមើលពីទិដ្ឋភាពទាំងមូល ៖ BeBe


ប្រភព៖ pmhotnews